បណ្តាញសង្គម

Fan ទាំងឡាយត្រៀម! មាន​តម្រុយថា​ BTS ចេញ​បទ​ថ្មី​នៅ​ខែ ឧសភាខាងមុខ

ជាដំណឹងដ៏រីករាយបំផុតសម្រាប់ ARMY ព្រោះថាមិនយូរមិនឆាប់ BTS នឹងចេញបទថ្មីមួយទៀតហើយ។

BTS ដែលភាគច្រើនតែងចេញអាល់ប៊ុមថ្មី ចំនួន ២ បានបង្ហើបក្នុងបទសម្ភាសមួយជាមួយនឹងកម្មវិធីខាងប៉ែកបរទេសថា ពួកគេពេលនេះកំពុងរវល់ក្នុងការធ្វើបទចម្រៀង ជាហេតុធ្វើឲ្យអ្នកគាំទ្រដឹងហើយទប់អារម្មណ៍មិនរំភើបមិនបានទេ។

បើយោងតាមវិបសាយ Sports DongA បានឲ្យដឹងថា ទំនងជា BTS ព្យាយាមចេញបទថ្មីសម្រាប់ឆមាសទី ១ប្រចាំឆ្នាំនេះហើយ គឺអាចជាខែឧសភា។ ទោះបីមិនជាប់រវល់ក្នុងការប្រគំតន្ត្រីទេសចរណ៍ ក៏សមាជិកទាំងអស់មមាញឹកខ្លាំងនឹងការងាររៀងៗខ្លួនដែរ។

តួយ៉ាងដូច V ជាដើម ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះទាក់ទងនឹងបទចម្រៀងប្រភេទ Mix Tape ដំបូងរបស់ខ្លួន។ V ថាយ៉ាងណាលោកព្យាយាមធ្វើវាឲ្យបានល្អ ទោះបីវាផ្ដល់នឹងសម្ពាធក៏ដោយ ព្រោះនេះជាអាល់ប៊ុមដំបូងរបស់លោក។ ចំណែកស្នាដៃបទថ្មីដែលល្ហេចល្ហៀងថាត្រៀមចេញក្នុងពេលឆាប់ៗនៅមិនទាន់មានព័ត៌មានបញ្ជាក់បន្ថែមក្បោះក្បាយនៅឡើយទេ ប៉ុន្តែបើមានព័ត៌មានបង្ហាញបន្ថែមក្រុមការងារ Sabay នឹងជម្រាបជូនជាបន្តទៀត៕

ដកស្រង់ពី៖ Sabay