ដូចដែលប្រិយមិត្តបានដឹង ជំងឺកូវីដ-១៩ ចាប់ផ្ដើមឆ្លងរាតត្បាតនៅកម្ពុជាតាំងពីដើមឆ្នាំ២០២០។
ឆ្លងដំណាក់កាលជាច្រើនលើករណីឆ្លងដែលបាននាំចូលពីក្រៅប្រទេស និងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួនបីលើក ទីបំផុតសិល្បករ-សិល្បការិនីខ្មែរត្រូវបានគេរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
ថ្ងៃនេះ Sabay សូមលើកត្រួសៗនូវសិល្បករ-សិល្បការិនីខ្មែរដែលបានឆ្លងជំងឺកូវីដ-១៩ ហើយបានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាល ព្រមទាំងអ្នកជាសះស្បើយ ដោយគិតចាប់តាំងពីដើមខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះ។
"អ្នកឆ្លង និងព្យាបាលជាសះស្បើយ"
១/ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រី បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
២/អ្នកដឹកនាំការសម្ដែង អ៊ិន ទីតូ បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
៣/អ្នកដឹកនាំការសម្ដែង អ៊ីកូ វ៉ាក់សង បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
៤/តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
៥/តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
៦/តារាចម្រៀងកញ្ញា វី ឌីណែត បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
៧/លោកគ្រូភ្លេង សាន់ សុវណ្ណឌីន បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
៨/តារាចម្រៀងស្រី សួស វីហ្សា បានឆ្លង និងព្យាបាលជាសះស្បើយហើយ។
"អ្នកឆ្លង និងកំពុងសម្រាកព្យាបាល"
១/តារាសម្ដែងលោក បញ្ញា សិទ្ធិ បានឆ្លង និងកំពុងសម្រាកព្យាបាល។
២/តារាកំប្លែង ស្រី អ៊ីត បានឆ្លង និងកំពុងសម្រាកព្យាបាលនៅឡើយ។
៣/តារាកំប្លែងក្រុមនាយក្រឹម គឺស្រី ពីន បានឆ្លង និងកំពុងសម្រាកព្យាបាល។
"អ្នកឆ្លង និងបានស្លាប់" ឌីជេ ប៊ូម គឺជាអ្នកសិល្បៈដំបូងគេដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។ ក្រៅពីករណីឌីជេ គឺមានតែសាច់ញាតិ និងគ្រួសាររបស់តារាខ្មែរ គឺមានដូចជា៖ ម្ដាយរបស់តារាចម្រៀង វី ឌីណែត និងត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់ហួរ ឡាវី និងម្ដាយរបស់តារាកំប្លែងស្រីពីនជាដើម៕
ដកស្រង់ពី៖ Sabay