Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយាយ​អីចឹង មាស សុខ​សោភា លឺ​ថា​មាន​តំណែង​ធំ​នៅ "រាម" ចុះ មាស សុខ​រតនៈ!

  • បោះពុម្ព

មាស សុខសោភា បានប្រកាសចូលរួមជាមួយផលិតកម្ម "រាម" យ៉ាងឧឡារិកកាលពីពាក់កណ្ដាលខែកុម្ភៈ ព្រមជាមួយដំណឹងថា នាងមានតំណែងធំមួយទៀតក្រៅពីតារាចម្រៀង។

ចុះបងប្រុសរបស់នាង មាស សុខរតនៈ ធ្វើជាអ្វីដែរក្នុងផលិតកម្មថ្មីថ្មោងមួយនេះ។ ចម្ងល់នេះ កើតឡើងក្រោយពីកន្លងមកគេដឹងថា បងប្អូនប្រុសស្រី១គូនេះ ដូចលលកញីឈ្មោល ទោះទៅជ្រកក្រោមទ្រនំណា គឺទៅទាំងគូ តាំងពីផលិតកម្ម សាន់ដេ ថោន ពោលគឺពួកគេនៅ ឬទៅ គឺរមែងជាគូៗ។

សូម្បីតែពេលនៅក្នុងវេលាទំនេរទាំងពីរនាក់ ក្រោយចាកចេញពីផលិតកម្មថោនរៀងខ្លួន ក៏មានដំណឹងថា សោភា បានចរចាចូលធ្វើជាតារាចម្រៀងអាជីពនៅក្នុងហង្សមាស ហើយក្នុងនោះ ការចរចានៅស្ទះត្រង់ថា តារាចម្រៀង ចង់បានបងប្រុសនាងទៅធ្វើជាខ្នងបង្អែករបស់នាងដូចកាលនៅផលិតកម្មមុនៗដែរ។

ប៉ុន្តែហង្សមាស មិនព្រម គឺចង់បានតែនាងម្នាក់ឯង។ យ៉ាងណា សាមីខ្លួនមិនដែលបកស្រាយពីបញ្ហានេះឡើយ ហើយក្រោយពីស្ងប់ស្ងាត់មួយរយៈ ស្រាប់តែសាមីខ្លួនតារាចម្រៀងបានប្រកាសចូលរួមជាមួយផលិតកម្ម "រាម" ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយសារតែ "រាម" នៅជាផលិតកម្មថ្មីថ្មោង នៅខ្ចីបទពិសោធន៍នៅឡើយ។

ជាមួយករណីនេះ មានការសន្និដ្ឋានថា "រាម" ទំនងជាយល់ព្រមលក្ខខណ្ឌរបស់នាងដោយភ្ជាប់ជាមួយនឹងបងប្រុស។ មានន័យថា លោក មាស សុខរតនៈ អាចជាអ្នកចាត់ការ ឬក៏មានតំណែងណាមួយដែលអំណោយផលដល់ប្អូនស្រី ដូចទម្លាប់កាលពីអតីតកាល។ ដូច្នេះតើ មាស សុខរតនៈ ដែលគេឃើញចេញមុខចេញមាត់ច្រើនជាមួយនឹង ស្រីអូន អគ្គនាយិកាផលិតកម្ម "រាម" មានតំណែងអ្វីដែរនៅក្នុងនេះ។

ឆ្លើយចំពោះចម្ងល់នេះលោក ឧកញ៉ា ឈាង រ័ត្ន ដែលជាអគ្គនាយកផលិតកម្ម បានឆ្លើយនៅក្នុងការជួបជុំជាមួយអ្នកកាសែតមួយថា លោក មាស សុខរតនៈ មិនមានតំណែងអ្វីនៅក្នុងផលិតកម្ម "រាម" ទេ។ ទោះយ៉ាងណា លោកឧកញ៉ា បានបង្ហើបថា ផលិតកម្មធ្លាប់ស្នើចំពោះលោក រតនៈ ចំពោះការងារនេះដែរ ប៉ុន្តែត្រូវបានអតីតអ្នកចាត់ការរូបនេះបដិសេធន៍។

“សម្រាប់លោក រតនៈ គាត់អត់មានតួនាទីអីក្នុងផលិតកម្ម "រាម" ទេ...តែយើងធ្លាប់ស្នើគាត់រឿងនេះដែរ តែគាត់សុំថា មិនបាច់ទេ គឺលោកសុំនៅក្រៅសិន ជារួម គឺគាត់ចង់នៅធ្វើក្រៅរង្វង់ការងារនេះ ដើម្បីធ្វើការងារផ្សេងៗរបស់គាត់ និយាយទៅ គាត់ដូចឆ្អែតជាមួយការងារសិល្បៈ ព្រោះគិតទៅ គាត់នៅក្នុងការងារនេះច្រើនឆ្នាំមែនទែន អីចឹងគាត់ដូចឆ្អែត ចឹងហើយគាត់ចង់នៅក្រៅសិន!”។

ឧកញ៉ា ឈាង រ័ត្ន ថ្លែង។ ដូចនឹងការអះអាងរបស់អគ្គនាយករបស់ "រាម" បច្ចុប្បន្នលោក មាស សុខរតនៈ គេឃើញរវល់នឹងការងារធ្វើជំនួញជំនួសវិញ ដែលលោកបានជួយប្អូនស្រីក្នុងនាមជាតំណាងចែកចាយធំមួយនៃផលិតផលឃូស៊ីដែលជាជំនួញផ្ទាល់ខ្លួនមួយរបស់ អគ្គនាយិកា ស្រីអូន៕

ដកស្រង់ពី៖ Sabay