បណ្តាញសង្គម

ចង់​ប្រើ​អ៊ីនធឺណិត​ល្បឿនលឿន 4.5G ត្រូវមានលក្ខខណ្ឌពិសេស

អ្នកប្រើប្រាស់តែងតែរអ៊ូ នៅពេលក្រុមហ៊ុនទូរសព្ទមួយចំនួនផ្សព្វផ្សាយពី បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 4G ដែលឥឡូវបានអាប់ដេតឡើងដល់ជំនាន់ 4.5G តែពេលប្រើប្រាស់ជាក់ស្តែងទៅជាមាន ល្បឿនយឺតដូចក្ដាម ។

លោក ស៊ង នីម អនុប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Metfone បានបញ្ជាក់បញ្ចប់ការមន្ទិលនេះថា ការប្រើប្រាស់បច្ចេកវិទ្យា 4.5G មិនបានន័យថា គ្រប់ទូរសព្ទទាំងអស់សុទ្ធតែអាចទទួលបានបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនចុងក្រោយនេះទេ។

លោកបានលើកឡើងលក្ខខណ្ឌ ៣ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនដូចជា ៖ ឧបករណ៍គាំទ្រ៖ ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿងលឿននេះបាន អ្នកប្រើប្រាស់ត្រូវការឧបករណ៍ដែលគាំទ្របច្ចេកវិទ្យា 4.5G គឺទាល់តែទូរសព្ទស៊េរីចុងក្រោយមិនថា Samsung, Apple, Huawei ឬ Sony។

សេវាគ្របដណ្ដប់៖ ដោយសារក្រុមហ៊ុនមិនទាន់ពង្រីកសេវាគ្រប់ដណ្តប់ទូលំទូលាយ បច្ចេកវិទ្យា 4.5G ប្រើប្រាស់បានតែនៅទីក្រុង និងទីប្រជុំជនមួយចំនួនប៉ុណ្ណោះ។ ប្តូរស៊ីមថ្មី៖ អតិថិជនត្រូវប្តូរ SIM ថ្មី បើសិនកំពុងប្រើស៊ីម 2G ឬ 3G តែបើប្រើស៊ីម 4G វានឹងភ្ជាប់ប្រើបច្ចេកវិទ្យា 4.5Gដោយស្វ័យប្រវត្តិ។

រំឮកផងដែរថា កាលពីឆ្នាំ ២០១៨ កន្លងមកក្រុមហ៊ុន Metfone និង Smart បានដាក់ដំណើរការប្រព័ន្ធ 4.5G ។ បច្ចេកវិទ្យាអ៊ីនធឺណិត 4.5G អាចធ្វើឲ្យល្បឿនអ៊ីនធឺណិតលឿនជាងមុន ១០ ដងបើធៀបបណ្ដាញ 4G៕

ដកស្រង់ពី៖sabay