បណ្តាញសង្គម

លាក់ទុក​ក្នុង​ចិត្ត​ជិត​២០​ឆ្នាំ​ហើយ! សុខ សីឡាលីន ទើប​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ដែល​មាន​ចំពោះ​ប្អូន​ថ្លៃ

តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស សុខ សីឡាលីន

បានសរសេរសារដ៏វែងអន្លាយមួយតាមបណ្ដាញសង្គមFacebook កាលពីថ្ងៃទី៥ ខែមេសា ដោយរៀបរាប់ពីអារម្មណ៍របស់ខ្លួនដែលមានចំពោះប្អូនថ្លៃ គឺស្វាមីរបស់អ្នកនាង សុខ ស្រីលក្ខណ៍។ សុខ សីឡាលីន កំពុងរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយប្អូនស្រីឈ្មោះ សុខ ស្រីលក្ខណ៍ និងស្វាមី។

តារាចម្រៀងរូបនេះនិយាយថា រូបនាងបានស្គាល់ប្អូនថ្លៃឈ្មោះ អ៊ុក រួន ជិត២០ឆ្នាំហើយ ពោលគឺតាំងពីលោកមិនទាន់បានក្លាយជាប្អូនថ្លៃ ហើយនាងសង្កេតឃើញចរិតប្អូនថ្លៃមិនប្រែប្រួលសោះ ដោយនៅតែមានអំណត់ ចិត្ដល្អ មានចំណេះដឹង និងជាមនុស្សមានហេតុផល។

សុខ សីឡាលីន៖"ខ្ញុំពិតជាគោរព ស្រលាញ់គាត់ណាស់ គាត់មើលថែប្អូនស្រីខ្ញុំ បានល្អណាស់ សុំទោសដែលរឿងខ្លះគាត់ត្រូវមកឈឺក្បាល និងរ៉ាប់រងទាំងគាត់មិនដែលរអ៊ូរទាំ"។ តារាចម្រៀងសុខ សីឡាលីន បញ្ជាក់ថា បងប្អូនបង្កើតរបស់ប្អូនថ្លៃនាងបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកអស់ហើយ គឺនៅតែលោកម្នាក់គត់ត្រូវបន្ដដើរតួនាទីជាស្វាមីល្អ កូនប្រសាល្អ និងប្អូនថ្លៃល្អនៅស្រុកខ្មែរ។

បច្ចុប្បន្នរូបនាង និងក្រុមគ្រួសារទាំងអស់គ្នា កំពុងធ្វើចត្ដាឡីស័ក និងរង់ចាំការយកសំណាកធ្វើតេស្ដជំងឺកូវីដ-១៩ លើកទី២ ប៉ុន្តែទាំងប្អូនថ្លៃ និងសមាជិកគ្រួសារទាំងអស់នៅមានសុខភាពល្អធម្មតា៕

ដកស្រង់ពី៖ Sabay