បណ្តាញសង្គម

សរុប​ឡើង​វិញ​ម្ដង​ឃើញ​ថា​ច្រើន​មែន! ថវិកា​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​លោកជំទាវ បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ​គ្រោះ​អាសន្ន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេកត់សម្គាល់ថាជា សប្បុរសជនដៃទូលាយម្នាក់

និងតែងតែឈានមុខគេក្នុងការសម្រេចចិត្តបរិច្ចាគជួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំង និងដោះស្រាយការលំបាកនានាគ្រាសង្គមជាតិជួបគ្រោះអាសន្ន ដែលគិតមកទល់នឹងពេលនេះ ថវិកាបរិច្ចាគរបស់អ្នកឧកញ៉ា មានចំនួនជាច្រើនលានដុល្លារហើយ។

រាប់ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ តាមតួលេខសរុប អ្នកឧកញ៉ាវ័យក្មេងរូបនេះ បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ដែលចំនួននេះ គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។

ខាងក្រោមនេះ គឺជាកាលបរិច្ឆេទ និងចំនួនថវិកាសប្បុរសធម៌ ដែលអ្នកឧកញ៉ា ចិត្តធម៌ វ័យក្មេង និងលោកជំទាវ បានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋាភិបាល និងជួយសង្គមជាតិ៖ ទី១/ ថ្ងៃទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគចំនួន ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ ទី២/ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ចំនួន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ។

ទី៣/ ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពឈុតស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ។ ទី៤/ ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន៣.៥លានដុល្លារ តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំងឺកូវីត១៩ ។ ទី៥/ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងធំធេង ក្នុងនាមអ្នកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលទទួលជោគជ័យខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ។

ចំណុចគួរកត់សម្គាល់ នៅមុន ឬនៅក្រោយសកម្មភាពជួយរាជរដ្ឋាភិបាល អ្នកឧកញ៉ា កើតចេញគ្រួសារក្រីក្រតោកយ៉ាកមួយនៅខេត្តព្រៃវែង ជារឿយៗ បានពោលពាក្យថា អ្នកឧកញ៉ា មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណា បើសិនជាប្រទេសជាតិ គ្មានសុខសន្តិភាពដូចសព្វថ្ងៃ។

ដូច្នេះហើយ ខណៈពេលសង្គមជាតិជួបគ្រោះអាសន្ន ទឹកជំនន់ វិបត្តិកូវីដ១៩ អ្នកឧកញ៉ា ថា មិនសមថានឹងឈរឱបដៃមើល ដោយមិនខ្វល់ខ្វាយនោះឡើយ៕

ដកស្រង់ពី៖ Sabay