Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខងារដែលអាចឲ្យម្ចាស់ឡាន Tesla រកបាន៣ម៉ឺនដុល្លារមួយឆ្នាំ ដំណើរការដល់ណាហើយ?

  • បោះពុម្ព

មេ Tesla លោក Elon Musk ធ្លាប់បានប្រកាសពីគម្រោងមួយ ក្នុងការដាក់បញ្ចេញមុខងារដ៏ពិសេស ហៅថា "Robotaxi” លើរថយន្ត Tesla ចំនួនមួយលានគ្រឿងនៅតាមដងផ្លូវសាធារណៈ ឲ្យបានលឿនបំផុតត្រឹមដើមឆ្នាំ២០២០។

ដោយឡែក រហូតមកដល់ពេលនេះ នៅមិនទាន់មានដំណឹងណាមួយនៃការប្រកាសចេញ Robotaxi នោះឡើយ។ស្គាល់ឲ្យច្បាស់ពី Robotaxis ខុសពីក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដែលផលិតរថយន្តគ្មានអ្នកបើកបរថ្មី ក្រុមហ៊ុន Tesla នឹងប្រើ Robotaxi លើរថយន្តរបស់ខ្លួនដែលមានស្រាប់។

បច្ចុប្បន្នរថយន្ត Tesla សុទ្ធតែមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិពេញលេញ ហើយក្រុមហ៊ុនសង្ឃឹមថានឹងដាក់ដំណើរការមុខងារនោះ តាមរយៈ Wireless Software Update។នៅពេលដែលដាក់ដំណើរការឲ្យអាប់ដេតរួចរាល់ ក្រុមហ៊ុននឹងចេញសេវាកម្ម "តាក់ស៊ីតាមតម្រូវការ" ដែលអនុញ្ញាតឲ្យម្ចាស់រថយន្ត Tesla ជួលរថយន្តរបស់ខ្លួនទៅអ្នកដែលត្រូវការ។

Robotaxi ភាគច្រើននឹងចូលរួមដោយរថយន្តរបស់អតិថិជន ប៉ុន្តែ Tesla នឹងអាចបន្ថែមរថយន្តផ្ទាល់ខ្លួនទៀត ប្រសិនបើវាដំណើរការល្អ។ Robotaxi អាចរកលុយបែបណា?

វាស្រដៀងទៅនឹង Airbnb ដែលម្ចាស់ផ្ទះជួលផ្ទះឲ្យទៅអ្នកមកដើរលេងដែរ ដោយអ្នកបើកបររថយន្ត Tesla នឹងអាចរកលុយបាន តាមរយៈការទិញសេវាកម្មតាក់ស៊ីរបស់ Tesla។

នៅក្រោមគ្រោងការណ៍នេះ អ្នកបើកបរត្រូវបានលើកទឹកចិត្តឲ្យលះបង់រថយន្តរបស់ពួកគេជាបណ្តោះអាសន្ន ខណៈពេលដែលពួកគេប្រើវាដើម្បីដឹកអ្នកដំណើរ ហើយនាំពួកគេទៅទិសដៅដែលពួកគេចង់ទៅ។ខណៈពេលដែលរថយន្ត Tesla មិនចាំបាច់ត្រូវការអ្នកបើកបរ ដូច្នេះម្ចាស់រថយន្តមិនបាច់បង្ហាញខ្លួន ឬអង្គុយនៅកៅអីតៃកុងឡើយ នៅពេលដែលរថយន្តត្រូវបានបញ្ជាដោយអ្នកដែលត្រូវការវា។

លោក Elon Musk បានអះអាងថា Robotaxi នេះនឹងអាចឲ្យម្ចាស់រថយន្តរកលុយបានស្រួល និងរហ័ស នៅពេលដែលមានអ្នកប្រើប្រាស់ច្រើន ដោយបន្ថែមថា អ្នកបើកបរអាចរកបានខ្ទង់ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែ Tesla នឹងកាត់ភាគរយចំនួន ២៥ ទៅ ៣០%៕

ដកស្រង់ពី៖sabay