បណ្តាញសង្គម

RMA បង្កើតកម្មវិធី ឱ្យសាធារណជន បើកសាកល្បង រថយន្ត Jaguar និង Rang Rover ស៊េរីថ្មី នៅកោះពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុនRMA Cambodia ដែលជា ក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខ រថយន្ត Jaguar និង Rang Rover នៅកម្ពុជា គ្រោងនឹងដាក់ឱ្យសាធារណជន បើកបរសាកល្បង រថយន្តទំនើប ស៊េរីថ្មីចុងក្រោយ របស់ខ្លួន ២ប្រភេទ នៅកោះពេជ្រ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ ។

ថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ លោក ងន សាំង នាយកប្រតិបត្តិ នៃក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ការដាក់ឱ្យ សាធារណជន បើកសាកល្បងនេះ ដើម្បីបង្ហាញ ពីការ មកដល់នៃរថយន្ត Jaquar និង Range Rover ស៊េរីថ្មីនៅកម្ពុជា ហើយក៏បញ្ជាក់ ឱ្យកាន់តែច្បាស់ថា ក្រុមហ៊ុន RMA តែមួយគត់ ដែលទទួលបានសិទ្ធិ ចែកចាយ ផ្តាច់មុខនូវ រថយន្ត Jaquar និង Range Rover នៅកម្ពុជា ពីក្រុមហ៊ុន Jaquar Land Rover របស់អង់គ្លេស ។
ការដាក់ឱ្យបើកបរសាកល្បងនេះ មានរថយន្តថ្មីប្រភេទ នោះគឺ Jaguar XJ Long Wheelbase និង Range Rover Sport ។ លោកបានបន្ថែមថា ការបង្កើតកម្មវិធីបើកសាកល្បងនេះ ធ្វើទៅតាមតម្រូវការស្តង់ដារ របស់ក្រុមហ៊ុន Jaquar Land Rover ដើម្បីបញ្ជាក់ថា រថយន្ត Jaquar និង Range Rover ត្រូវបានផលិតឡើង ដើម្បីបន្សាំ នឹងស្ថានភាពផ្លូវ និងអាកាសធាតុ នៅកម្ពុជា ។

លោក មាស តុលា ប្រធានប្រតិបត្តិការណ៍ទូទៅJaguar Land Rover បានមានប្រសាសន៍ថា JaguarXJ Long Wheelbase និង Range Rover Sport គឺ ជាប្រភេទរថយន្ត ដែលទំនើប ថ្មីស្រឡាង ហើយពេញ និយមពីសំណាក អតិថិជនគួរឲ្យ កត់សម្គាល់។ JaguarXJ Long Wheelbase និង Range Rover Sport គឺជាប្រភេទរថយន្ត បែបស៊ីវិល័យ និងមានថាមពលខ្លាំង ប្រកបដោយ ភាពស្រស់សង្ហា រឹងមំា រហ័សរហួន រស់រវើកជំនួយដល់អ្នកបើកបរ អាចគ្រប់គ្រង រថយន្តគ្រប់ស្ថានភាព ដែលធ្វើឲ្យយើងមានទំនុកចិត្តខ្ពស់ រក្សាអារម្មណ៍ឲ្យនឹងធឹង។

លោកបានបញ្ជាក់ដែរថា «ជាទូទៅសម្រាប់ការបើកបរសាកល្បងនោះ គឺយើង ធ្វើនូវកំណាត់ ផ្លួវ៥០០ម៉ែត្រ ជាផ្លូវបទបែនខ្លំាង និងផ្លូវត្រង់សម្រាប់ប្រើនូវសន្ទះ របស់វាដោយចង់ដឹងថា ល្បឿនពីសូនទៅ ១០០ គីឡូ ម៉ែត្រ ត្រូវចំណាយពេលប៉ុន្មាន សេហ្កុង (វិនាទី)»។ សម្រាប់ថ្ងៃសាកល្បងឱ្យបើកបរ រថយន្តថ្មីខាងលើនេះ ក៏មានការដាក់តំាងនូវ រថយន្តទំនើបៗ ចំនួន៤គ្រឿង នៅលើសួនច្បារ Koh Pich CityHall ដោយមាន ការបញ្ចុះតម្លៃ ពិសេសសម្រាប់ អតិថិជនដែល មានបំណងចង់ទិញ រថយន្ត ឬកក់រថយន្ត នៅថ្ងៃនោះ៕

]\

ដកស្រង់ពី ៖ដើមអម្ពិល