បណ្តាញសង្គម

លីន​ដា ឆុង ត្រៀម​ចេញ​អាល់​ប៊ុ​ម​ថ្មី​ក្នុងពេល​ឆាប់ៗ​នេះ

តារាស្រី លីនដា ឆុង (Linda Chung) បានរក្សាភាពស្ងាត់ស្ងៀម ក្នុងរយៈពេលពីរបី ខែចុងក្រោយនេះ ហើយបទសម្ភាសន៍ ដ៏ឆាប់រហ័ស ជាមួយ នឹងតារាស្រី រូបនេះបង្ហើបប្រាប់ថា បច្ចុប្បន្ននាងត្រៀម ខ្លួនចេញអាល់ប៊ុមថ្មី។

តាមគេហទំព័រ Yahoo! News  កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៥បាន ឱ្យដឹងថា តារាស្រីក្នុងរឿង “ Tiger Cubs 2”ត្រូវបានគេប្រទះ ឃើញដើរទិញអីវ៉ាន់ ម្នាក់ឯងកាលពីសបា្ដហ៍ មុននោះ បានបង្ហើបប្រាប់ថា នាងបានប្រមូល បទចម្រៀងសម្រាប់ អាល់ប៊ុមថ្មី ។ លីនដា បានបង្ហើបប្រាប់ថា “នៅពេលនេះ យើងបានបញ្ចូលបទចម្រៀងជាច្រើនបទ ហើយខ្ញុំនឹងជួបគ្រូបង្ហាត់សំឡេងនៅពេលក្រោយ”។

តារាស្រីរូបនេះក៏ សង្ឃឹមផងដែរថា អាល់ប៊ុមថ្មី អាចនឹងត្រូវចេញផ្សាយនា ពេលឆាប់ៗនេះ ដោយសារវាមានរយៈពេល ពីរឆ្នាំមកហើយ ចាប់ តាំងពីនាង បានចេញផ្សាយ អាល់ប៊ុមចុងក្រោយ ។ ដោយសារតែមមាញឹក ក្នុងការសម្ដែង លីនដា បាននិយាយថា នាងនឹងថតភាពយន្ដភាគថ្មី នៅពេលឆាប់ៗ ៕

ដកស្រង់ពី ៖រស្មីកម្ពុជា