បណ្តាញសង្គម

ពុទ្ធិបដិមាករចិន រកឃើញ ដោយម៉ាស៊ីនស្កែន នៅហូឡង់ ថាមានអាយុកាល លើសពីមួយពាន់ឆ្នាំ

ហូឡង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា រូបពុទ្ធិបដិមាករ ចិនមួយព្រះអង្គ ដែលមានទម្រង់ ជាភាវនា ត្រូវបានគេរកឃើញ និងបានយកទៅ ស្កែនក្នុងម៉ាស៊ីន CT លទ្ធផលបង្ហាញថា ទម្រង់ នៃអង្គពុទ្ធិបដិមាករចិន មួយអង្គនេះមានអាយុកាល លើស ពីមួយពាន់ឆ្នាំឯណោះ ។

ប្រភពព័ត៌មាន បានចុះផ្សាយថា ធាតុខាងក្នុងនៃ អង្គបដិមាករនេះ ត្រូវបានគេជំរុះចោល ដោយបំបែក បាននូវអាថ៌កំបាំង របស់បដិមាករដែល ជាតួអង្គបុព្វបុរសចិនជំនាន់មុន ។ ម៉ាស៊ីនស្កែននេះ ត្រូវបានបញ្ជាទិញយក មកប្រើប្រាស់នៅសារៈមន្ទីរ នៃប្រទេសហូឡង់ ។

តាមការស្កែន បាន បញ្ជាក់ឲ្យដឹងថា រូបបដិមាករចិន មួយអង្គនេះ ត្រូវបានគេជឿជាក់ថា ជារូបសំណាករបស់ លោកគ្រូ លីក្វាន់ (Liuquan ) ដែលគ្រូភាវនាជនជាតិចិន ៕

ដកស្រង់ពី ៖ដើមអម្ពិល