បណ្តាញសង្គម

តើអ្វីជា Samsung Galaxy បន្ទាប់?

បន្ទាប់ពី៖ ធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល ដោយការឈ្នះ  បានពានរង្វាន់ រហូតដល់ទៅ 80រង្វាន់ មិនបានប៉ុន្មានផងក្រុមហ៊ុន Samsung ក៏ធ្វើឲ្យបណ្តាញសារព័ត៌មាន អន្តរជាតិ និងក្នុងស្រុកកក្រើក ជាថ្មីម្តងទៀតតាម រយៈខ្សែវីដេអូ ផ្សាយពាណិជ្ជកម្ម ដ៏អាថ៌កំបាំង បន្តបន្ទាប់ដែលបង្ហើប ជាមួយសារមួយឃ្លាថា “I am the Next Galaxy” មានន័យជាភាសាខ្មែរថា «ខ្ញុំគឺជា Galaxy បន្ទាប់»។

ខ្សែវីដេអូទំាងនេះ ពិតជាធ្វើឲ្យសាធារណៈជន ទូទំាងពិភពលោក រួមទាំងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម នៅកម្ពុជាយើងនេះ មានភាពងឿងឆ្ងល់ និងរង់ចាំយ៉ាងអន្ទះសា ចង់ដឹងចង់ឃើញ Samsung Galaxy បន្ទាប់នេះថា ជាប្រភេទទូស័ព្ទអី្វ ។ វីដេអូដែលពោរពេញទៅដោយ ចម្ងល់នេះក៏ត្រូវបាន Post និង Share តៗ គ្នានៅលើបណ្តាញ សង្គមស្ទើរតែគ្រប់គ្នា ។ មិនត្រឹមតែប៉ុណោ្ណះ គេក៏ឃើញមានវីដេអូ នេះនៅលើទំព័រ Facebook របស់កំពូលតារាចម្រៀងដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា និងតារាសម្តែងដ៏លេចធ្លោ កញ្ញា មាន សុនីតា ផងដែរ ។

យើងបានដឹង និងឃើញស្រាប់ហើយថារាល់កំពូល ឧបករណ៍អេឡិចត្រូនិករបស់ Samsung ចេញមកមួយៗ ពិតជាធ្វើឲ្យ ពិភពលោកកក្រើក និងទទួលបានការគាំទ្រយ៉ាងខ្លាំង លើរូបរាងរចនាយ៉ាង ប្រណិតស្រស់ស្អាត ព្រមទាំងមុខងារប្រើប្រាស់ ប្រកបដោយគុណសម្បត្តិ គ្មានពីរសម្រាប់ជាប្រយោជន៍ និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ដូចជា កំពូលស្មាតហ្វូន Galaxy Note 4, ថេប្លេត Samsung Galaxy Tab S និងថ្មីៗនេះគឺទូរស័ព្ទកាលីប Samsung Galaxy A ដែលកំពុងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីយុវវ័យទាន់សម័យ។

Samsung Galaxy បន្ទាប់នេះ ប្រាកដជាអស្ចារ្យ ប៉ុន្តែយើងក៏មិនដឹងថា អស្ចារ្យកម្រិតណានោះដែរ ។ មកដល់ពេលនេះមិនទាន់ មានប្រភពព័ត៌មាន ណាចេញមកអះអាង អំពីថ្ងៃដាក់សម្ពោធ Samsung Galaxy បន្ទាប់នេះជាផ្លូវ ការនៅឡើយទេ តែបើតាមប្រភពព័ត៌មាន មិនច្បាស់ការ បានឲ្យដឹងថា ក្រុមហ៊ុន ត្រៀមនឹងបញ្ចេញទូរស័ព្ទ ស៊េរី Galaxy E និង Galaxy J ។បណ្តាអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក មួយចំនួនសង្ស័យថា វាជា Samsung Galaxy S6 ។

ហើយបើតាមព័តមាន របស់គេហទំព័រ www.cnet.com បានឲ្យដឹងដែរថា Samsung Galaxy S6 នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងសមាជទូរស័ព្ទពិភពលោក World Mobile Congress នៅថ្ងៃទី១ ខែ មីនា សប្តាហ៍ ក្រោយ។ ដូច្នេះមានតែរង់ចាំ មើលទំាងអស់គ្នា ថាតើមានអី្វភ្ញាក់ផ្អើលពី Samsung នៅថ្ងៃទី១ ខែមីនា ឆាប់ៗខាងមុខនេះ ៕

ដកស្រង់ពី ៖ ដ់ើមអម្ពិល