Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាង Galaxy S6 កាន់តែ​ប្រាកដប្រជា​ហើយ ​ពិត​ជា​រចនា​​ស្រដៀង iPhone 6 មែន​!

  • បោះពុម្ព

បច្ចុប្បន្ន៖ ស្មាតហ្វូនត្រកូលGalaxy S ជំនាន់ក្រោយមួយទៀត ដែលត្រូវបានសាធារណ: ជនតែងតែហៅឈ្មោះថា Galaxy S6 នោះ បានលេចរូបរាង កាន់តែប្រាកដប្រជាហើយ។

គេសង្កេតឃើញ ផ្នែកគែមទូរស័ព្ទដែលលេច ឡើងនៅក្នុងរូបថតនេះ មានការរចនាស្រដៀង នឹងទូរស័ព្ទ iPhone 6 អីចឹង។ កំពូលស្មាតហ្វូន Galaxy S6 របស់ Samsung ដែលត្រៀមសម្ពោធចេញផ្លូវការនៅថ្ងៃទី០១ មីនា ខាងមុខពេលនេះ ក្លាយជាជាប្រធានបទ ក្ដៅគគុកត្រូវបាន បណ្ដាញព័ត៌មានធំៗចុះ ផ្សាយពីលក្ខណៈ សម្បត្តិ ពិសេសគឺ រូបរាងដែលមិនមែន ផ្លូវការតែម្ដង។

យ៉ាងណារូបថត ប៉ុន្មានសន្លឹកនេះអាច ជាត ម្រុយ គួរឱ្្យទុកចិត្តបាន ព្រោះបើតាម របាយការណ៍កន្លងមក ក៏ធ្លាប់អះអាងដែរថា Galaxy S6 នឹងមានរូបរាងស្រដៀង iPhone 6។ Galaxy S6 ដែលមិនទាន់ត្រូវបាន Samsung អះអាងផ្លូវការ នៅឡើយនេះ មានស៊ុមព័ទ្ធជុំវិញ ផលិតពីលោហធាតុ ហើយសម្បកខាងមុខ និងខាងខ្នងក្រាលដោយ កញ្ចក់ភ្លឺរលោង។ រូបរាង Galaxy S6 លើកនេះអាច និយាយបានថា គឺមានការឌីហ្សាញ ខុសប្លែកពី ជំនាន់មុនៗច្រើន។

លក្ខណៈខុសប្លែកពីជំនាន់ Galaxy មុនៗរបស់ Galaxy S6 នេះគឺនឹងមិនអាចបើក សន្ទះគម្របខាងក្រោយបានឡើយ។ ចំណែកកាមេរ៉ា របស់វានឹងកាន់តែ មានគុណភាពខ្ពស់ ក្នុងនោះក៏នឹងមាន បច្ចេកវិទ្យាត្រួត ពិនិត្យ ចង្វាក់បេះដូងដែរ (hear rate sensor)។ រីឯកន្លែងសម្រាប់ដាក់ស៊ីមកាត មានទីតាំងនៅផ្នែកខាងស្ដាំ ខាងក្រោម power/lock key ចំណែករន្ធកាស 3.5mm audio jack នឹងប្ដូរ ទៅស្ថិតនៅ ផ្នែកខាងក្រោម ទូរស័ព្ទវិញ៕

ដកស្រង់ពីគេហទំព័រ៖ khmertalking