Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូងភ្នំ​ធម្មជាតិ​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ចំនួន 15 កន្លែង

  • បោះពុម្ព

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០៩:៣០ កោះសន្តិភាពសូមបង្ហាញជូនរូងភ្នំមានសោភ័ណភាពស្រស់ស្អាតជាងគេលើពិភពលោកចំនួន១៥ ដោយយោងតាមគេហទំព័របរទេស TheRichest ។

១-រូងភ្នំត្រចៀកកាំ Cave of Swallows រូងភ្នំត្រចៀកកាំ Cave of Swallows មានទីតាំងស្ថិត នៅប្រទេសម៉ិចស៊ីកូ ។Cave of Swallows ជារូងភ្នំជ្រៅជាងគេទី ១១ លើពិភពលោក ។

២-រូងភ្នំ Skocjan រូងភ្នំ Skocjan មានទីតាំងស្ថិតនៅប្រទេសស្លូវ៉ានី ។ ទឹកក្នុងរូងភ្នំនេះត្រជាក់ និងបរិសុទ្ធគួរឱ្យចង់មុជកម្សាន្ត ហើយវាក៏ជាតំបន់បេតិកភណ្ឌពិភពលោកវាយតម្លៃដោយអង្គការយូណេស្កូផងដែរ ។

៣-រូងភ្នំ Fingal រូងភ្នំ Fingal ស្ថិតនៅប្រទេសស្កុតលែន ។ខែដែលគួរឱ្យចង់ទៅកម្សាន្តក្នុងរូងភ្នំនេះគឺខែ មេសា និងខែកញ្ញា ។

៤-រូងភ្នំ Marble រូងភ្នំ Marble មានទីតាំងនៅប្រទេសប្រេស៊ីល ដោយកកើតឡើងតាំងពី ៦០០០ ឆ្នាំ មុនមកម៉្លេះ ។

៥-រូងភ្នំក្តាន់ រូងភ្នំក្តាន់ Deer Cave ស្ថិតនៅក្នុងឧទ្យានជាតិ Gunung Mulu ប្រទេសម៉ាឡេស៊ី ។ មូលហេតុអ្នកភូមិហៅរូងភ្នំក្តាន់ ព្រោះសត្វក្តាន់បានចូលទៅបង្កើតជាជម្រករស់នៅក្នុងរូងនោះ ។

៦-រូងភ្នំខ្លុយ Reed Flute រូងភ្នំ Reed Flute មានទីតាំងនៅប្រទេសចិន វាបានកកើតឡើងតាំងពី១២០០ឆ្នាំមុន ។

៧-រូងភ្នំ Kyaut Sae រូងភ្នំ Kyaut Sae ស្ថិតនៅប្រទេសមីយ៉ាន់ ម៉ា ។ នៅមុខរូងភ្នំ Kyaut Sae មានប្រាសាទព្រះពុទ្ធសាសនាជាកន្លែងតាំងសមាធិរបស់ព្រះសង្ឃ ។ យោងតាមរឿងព្រេងបុរាណរបស់មីយ៉ាន់ម៉ាឱ្យដឹងថា រូងភ្នំ Kyaut Sae គឺជាកន្លែងលាក់ខ្លួនរបស់ពួកម៉ុងហ្គោលក្នុងសតវត្សរ៍ទី១៣ ។

៨-រូងភ្នំ Tham Lod រូងភ្នំ Tham Lod ស្ថិតនៅតំបន់ភាគខាងជើងប្រទេសថៃ វាជាតំបន់កម្សាន្តធម្មជាតិសម្រាប់ការជិះទូកលេងជាក្រុម ឬជាគូស្នេហ៍ជាមួយនឹងខ្យល់អាកាសត្រជាក់ ។

៩-រូងភ្នំ Glowworm រូងភ្នំ Glowworm មានទីតាំងស្ថិតនៅប្រទេសនូវែលសេឡង់ ។

១០-រូងភ្នំ Algarve Cave រូងភ្នំ Algarve Cave ស្ថិតនៅប្រទេសព័រទុយហ្គាល់ ។

១១-រូងភ្នំ Mendenhall Glacier រូងភ្នំ Mendenhall Glacier ស្ថិតក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។

១២-រូងភ្នំបាទូ រូងភ្នំបាទូស្ថិតក្នុងប្រទេសម៉ាឡេស៊ី ។ រូងភ្នំនេះមានអាយុកាល ៤០០ លានឆ្នាំមកហើយ ។

១៣-រូងភ្នំ Vatnajokull Glacier រូងភ្នំ Vatnajokull Glacier ស្ថិតនៅប្រទេសអីុស្លង់ ។

១៤-រូងភ្នំទឹកកក រូងភ្នំទឹកកកស្ថិតនៅប្រទេសរុស្ស៊ី ។ ១៥-រូងភ្នំ Son Doong រូងភ្នំ Son Doong ស្ថិតនៅប្រទេសវៀតណាម ៕

 

 

 

 

 

 

 

\

 

 

 

 

 

 

ដកស្រង់ពី៖កោះសន្តិភាព