Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nokia 130 ស៊ី​ម​ពីរ​ដៃគូ​រួមសុខ​រួមទុក្ខ​ជាមួយ​អ្នក​គ្រប់់​វិនាទី

  • បោះពុម្ព

ដោយមើលឃើញ ពីកំណើនយ៉ាង ឆាប់រហ័សនៃ ការលក់ទូរស័ព្ទ ចល័តម៉ូឌែល ដែលមានរូបរាង តូចច្រឡឹងគួរ ឱ្យស្រឡាញ់នោះ ក្រុមហ៊ុន Microsof Devices បានផ្គត់ផ្គង់នៅ លើទីផ្សារនានា នៅទូទាំងពិភពលោក ចាប់តាំងពីត្រីមាស ទីបីនៃឆ្នាំ ២០១៤ ។

ដោយឡែក នៅប្រទេសកម្ពុជា Nokia 130 បានត្រូវដាក់លក់ ចាប់តាំងពីដើម ខែមករាកន្លងទៅ ។ វាគឺជាទូរស័ព្ទ ចល័តល្អបំផុតមួយ សម្រាប់អ្នកទិញទូរស័ព្ទ ថ្មីលើកដំបូង ឬសម្រាប់លោក អ្នកកំពុងស្វែងរក ទូរស័ព្ទបម្រុងដែល គួរឱ្យទុកចិត្ត មួយសម្រាប់បំពេញបន្ថែម ទូរស័ព្ទស្មាតហ្វូនដែលកំពុងមាន។

ទូរស័ព្ទដែលមាន ទំហំតូចអាចក្តោប ជិតក្នុងបាតដៃមួយនេះ ត្រូវបានផលិត ឡើងដើម្បីភាពរឹងមាំ និងឋិតថេរបានយូរបំផុត ជាមួយអេក្រង់ទំហំ 1.8 អ៊ីង និងថាមពលថ្ម អាចរក្សាទុកចោល បានរហូតដល់រយៈពេល 26 ថ្ងៃ ។ ទូរស័ព្ទ Nokia 130 អាចបើកមើលវីដេអូ ចាក់បទចម្រៀងបាន ជាបរហូតដល់ 46ម៉ោងមានភ្លើងពិល វិទ្យុអេហ្វអឹម ហើយថែមទាំង មានប្រដាប់សាកថ្ម USB ទៀតផងតម្លៃ លក់រាយប្រមាណ $26.5ប៉ុណ្ណោះ។  

វាស្គាល់ SD Card ទំហំធំរហូតដល់ 32GB ដែលអាចដាក់ ចម្រៀងបាន ប្រមាណ 6000 បទ ។ ដោយមាន Speaker ដែលបំពង់សម្លេង បានខ្លាំង និងជួយអោយបទ ភ្លេងពិរោះរងំនោះ អ្នកប្រើប្រាស់ទទួលបាន នូវភាពរីករាយ បានកាន់តែយូរ ។ ក្រៅពីនេះទៅទៀត Nokia 130 មានវិទ្យុ FM និងកម្មវិធី Slam និង អាចតភ្ជាប់ទៅ នឹងឧបករណ៍អេឡិចត្រូនិក ដទៃបានតាមរយៈ ខ្សែ USB ដូច្នេះការផ្ទេរ បទចម្រៀង រូបថត វីដេអូ ជាដើម ពិតជាមាន ភាពងាយស្រួល ៕

ដកស្រង់ពី៖ កោះសន្តិភាព