Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីតាលី៖ ចាប់បានត្រីអណ្តែង យក្សមួយក្បាល ធំជាងមនុស្ស ទៅទៀត!

  • បោះពុម្ព

ថ្មីៗនេះ បុរសម្នាក់ចាប់ បានត្រីអណ្តែងយក្ស មួយក្បាលមានទំងន់ រហូតដល់ទៅ ១២០គីឡូក្រាម ហើយវាអាចជា ត្រីដែលធំជាង គេបំផុតដែល ស្ទួចបានដោយប្រើតែ ដងសន្ទួចធម្មតា។

តាមប្រភព ពត៌មានបានអោយដឹងថា លោក Dino Ferrari ចាប់បានត្រី អណ្តែងមួយក្បាល មានប្រវែងរហូត ដល់ទៅ ២.៦៧ម៉ែត្រ កាលពីសប្តាហ៍ មុននៅតំបន់ Po Delta ក្នុងប្រទេស អ៊ីតាលី។ បើទោះបីជា ត្រីអណ្តែងយក្ស មួយក្បាលនេះ ត្រូវបានគេកត់ត្រា ជាត្រីយក្ស ធំជាងគេបំផុត ដែល ចាប់បានដោយប្រើ សន្ទួចក៏ដោយ ក៏កំណត់ត្រាពីមុន ធ្លាប់ចាប់បានត្រី យក្សមួយក្បាល មានប្រវែង ២.៧៨ម និងទំងន់ជិត ១៤០គ.ក គ្រាន់តែ ចាប់បានដោយមិនប្រើសន្ទួច។

តាមការស្រាវជ្រាវ បានអោយដឹងថា ត្រីអណ្តែងប្រភេទ នេះអាចធំធាត់រហូត ដល់ប្រវែង ៤ម និងមាន ទំងន់ ដល់ ជិត ៤០០គ.ក ឯណោះ៕

 

ដកស្រង់ពីគេហទំព័រ៖ KhmerTalking