បណ្តាញសង្គម

Hyundai ត្រៀមប្រមូល យានយន្តជាង ២០ម៉ឺនគ្រឿង មកជួសជុល ឡើងវិញ បន្ទាប់ពីរកឃើញ កំហូចថាមពល កង់រថយន្ត

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សព្វផ្សាយនៅ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ ថាយោងតាមរបាយការណ៍ មួយចេញដោយ ក្រសួង សុវត្ថិភាពយានយន្ត សហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍ ថាក្រុមហ៊ុន Hyundai Corp កំពុងតែចាប់ផ្តើម ធ្វើការប្រមូលយានយន្ត មកធ្វើ ការជួសជុល ឡើងវិញប្រមាណ ២០៤.៧៦៨គ្រឿង បន្ទាប់ពីបានរកឃើញ ថាយានយន្តទាំងនោះ មានបញ្ហាកង់ ដែលអាចធ្វើឲ្យ ជួបគ្រោះថ្នាក់ បានគ្រប់ពេល ។

យោងតាម ការចេញប្រកាស ដែលបានបង្ហោះឡើង នៅលើគេហទំព័ររបស់ ក្រសួងសុវត្ថិភាព ចរាចរណ៍ជាតិ បានឲ្យដឹងថា ការប្រមូលយាន យន្តមកវិញ ជាប្រភេទយានយន្តម៉ាក Elantra ដែលមានទ្វារបួន ហើយបានផលិតពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១០ និងស៊េរី ឆ្នាំ២០០៩ និងឆ្នាំ២០១០ ម៉ាក Elantra ទេសចរណ៍ ។

យោងតាម របាយការណ៍បានបញ្ជាក់ថា ឆ្លងកាត់ការត្រួតពិនិត្យ គឺតាមការប៉ាន់ប្រមាណ មានប្រមាណ ៣ភាគរយហើយនៃ រថយន្តទាំងនោះ ដែលជួបនឹងបញ្ហា ។ ក្រុមហ៊ុន Hyundai បានឲ្យដឹងនៅក្នុង របាយការណ៍មួយថា "ការត្រួតពិនិត្យមើល កង់រថយន្តនោះ ជាការមួយ ដែលត្រូវថែទាំ ម៉្យាងទៀត រថយន្តនឹងអាច ជួបគ្រោះថ្នាក់ ដោយសារតែកង់នេះឯង ដូច្នេះតម្រូវឲ្យ អ្នកបើកបរ ទាំងឡាយមាន  ការប្រុង ប្រយ័ត្នខ្ពស់ ព្រោះវាជាផ្នែកមួយ ដែលជួយដល់ការបន្ធូរ នូវល្បឿនឲ្យ មកកម្រិតទាប ដែលធ្វើឲ្យរថយន្ត អាចជួបគ្រោះថ្នាក់បាន" ។

ក្រុមហ៊ុន ខាងលើបានឲ្យដឹងថា ក្រុមហ៊ុនទទួលស្គាល់ថា កំហូចនៃថាមពល កង់រថយន្តនោះ ហើយចូលរួម ត្រួតពិនិត្យទៅលើ បញ្ហានេះ ដើម្បី ធានាសុវត្ថិភាព ។ក្រុមហ៊ុនមិនបាន បញ្ជាក់ថាតើ មានគ្រោះថ្នាក់មួយ ណាកើតឡើង ដែលពាក់ព័ន្ធនឹងការ ត្រួតពិនិត្យនោះទេ ៕

 

ដកស្រង់ពី៖ ដើមអម្ពិល