បណ្តាញសង្គម

ផាក មីន​យ៉ង់​ មិន​ហ៊ាន​ចាប់ផ្ដើម​ទំនាក់​-​ទំនង​ស្នេហា​ជាថ្មី​ ​

នៅក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗ នេះជាមួយនឹងបណ្ដាញ ព័ត៌មាន Daily Sports តារាស្រីកូរ៉េ ផាក មីនយ៉ង់ (Park Min Young) បានចែក រំលែកទស្សនៈ របស់នាងជុំវិញ ទំនាក់ទំនងស្នេហា ។

នាងនិយាយថា “តើខ្ញុំមានពេលវេលាទាក់ទងគ្នាទេនៅពេលនេះ? ខ្ញុំមានគម្រោង ពីមួយទៅមួយ ហើយឆាប់ៗនេះ ត្រូវចាកចេញ ទៅប្រទេស ចិនផងដែរ ។ នៅពេលខ្ញុំ ត្រឡប់មកវិញ ខ្ញុំមានគម្រោងមួយទៀត។ បើទោះបីជា ទីភ្នាក់ងាររបស់ខ្ញុំ ពិតជាមិនខ្វល់អំពី ទំនាក់ទំនងស្នេហាក៏ ដោយ ក៏ខ្ញុំគ្មានពេលសម្រាប់ រឿងនេះដែរ។

ខ្ញុំមិនជឿថាគ្មានពេល គ្រប់គ្រាន់នោះទេប៉ុន្ដែ ខ្ញុំគិតថាវាអាច បែបនេះដែរ ”។ នៅពេលសួរថា តើនាងមានអារម្មណ៍ កណ្ដោចកណ្ដែង ដែរឬយ៉ាងណា ផាក មីនយ៉ង់ បាននិយាយថា“តារាស្រីត្រូវ តែមានទំនាក់ទំនង ស្នេហាផងដែរ។ ទោះបីជា យ៉ាងណាប្រហែល ជាដោយសារ ខ្ញុំរវល់ពេកប៉ុន្ដែ ខ្ញុំពិតជាមិនមាន អារម្មណ៍កណ្ដោចកណ្ដែងនោះទេ ។

វាមិនសមរម្យទេ ការដែលអ្នកមានមិត្ដ ប្រុសនៅពេល អ្នកមានពេល វេលាត្រឹមតែ ពីរម៉ោងដើម្បី គេងនោះ។ អាទិភាពចម្បងរបស់ខ្ញុំ គឺការសម្ដែងមិន មែនជាសេចក្ដី ស្នេហាទេប្រសិន បើគូស្នេហ៍របស់ខ្ញុំ មិនមែនជាអាទិភាព ចម្បងរបស់ខ្ញុំនោះ ។ ខ្ញុំគិតថា ខ្ញុំនឹងជួបជាមួយមនុស្សម្នាក់ នៅពេលខ្ញុំសម្រាកពី ការសម្ដែង”។

នាងបានបន្ដថា “ខ្ញុំព្រួយបារម្ភ ច្រើនអំពីការ ចាប់ផ្ដើមទំនាក់ទំនងស្នេហា។ អស់រយៈពេល មួយរយៈហើយចាប់ តាំងពីខ្ញុំមានទំនាក់ទំនង លើកមុនខ្ញុំគិតថា ការចាប់ផ្ដើម ម្ដងទៀតធ្វើ ឱ្យខ្ញុំពិបាក ”។ តាមគេហទំព័រ Soompi កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានឱ្យដឹង ថា ផាក មីនយ៉ង់ ថ្មីៗបានបង្ហាញ បទពិសោធដែល នាងបានរៀនសូត្រ អំឡុងអវត្ដមាន ពីរឆ្នាំរបស់នាង និងពីរបៀបដែល នាងឈានជើង ចូលវិស័យសម្ដែង ៕

 

ដកស្រង់ពី៖ រស្មីកម្ពុជា