វិចិត្រករបារាំងអាចប្រែកាយតារាម៉ូដែលទៅ-ជារថយន្ដនិងរបស់ផ្សេងៗស្ទើរមិនគួរឱ្យជឿ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
បើក្រឡេក មើលតែមួយភ្លែត រូបភាពទាំងនេះ ហាក់ដូចជាចេញពី ឈុតឆាកបំបាំង កាយក្នុងខ្សែភាពយន្ដអ៊ីចឹង ។
ប៉ុន្ដែតាមពិតរូបថត ទាំងនេះគឺជា ស្នាដៃដ៏អស្ចារ្យ របស់វិចិត្រករ ជនជាតិបារាំងម្នាក់ ដែលប្រើជក់លាបថ្នាំ ដើម្បីធ្វើឱ្យតារាម៉ូ ដែលទាំងនេះរលាយ បាត់ពីរូបភាពស្ទើរ មិនគួរឱ្យជឿ ។ វិចិត្រករ ឡូរ៉ង់ឡាហ្គាមបា (Laurent La Gamba) វ័យ៤៧ឆ្នាំ បានប្រើប្រាស់ បច្ចេកទេសដ៏ ប៉ិនប្រសប់ដើម្បីធ្វើឱ្យតារាម៉ូ ដែលរបស់គាត់ ក្លាយទៅជា ផ្ទៃស៊ីគ្នា នឹងវត្ថុសាមញ្ញៗនិងចម្លែកៗរួម មានដូចជា ទូទឹកកក រថយន្ដស្ព័រ និងធ្នើរ តាំងអីវ៉ាន់លក់នៅតាមផ្សារទំនើបជាដើម ៕
ដកស្រង់ពី៖ រស្មីកម្ពុជា