បណ្តាញសង្គម

យក់ ឋិតរដ្ឋា សម្រាល​កូន​ប្រុស​ទី២​ យប់មិញ

ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពីដកឃ្លា ពីពិភពសិល្បៈ ទៅសម្ងំពពោះកូនទី២នោះ នៅយប់មិញនេះ អ្នកនាង និងស្វាមី បានទទួលសមាជិក ថ្មីម្នាក់ទៀត គឺកូនប្រុស ទី២ នេះឯង ។

បើតាមប្រភព ពីអ្នកនៅជិត ដិតតារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហើបឲ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែមីនាម្សិលមិញនេះ តារាចម្រៀងរូបនេះ ឈឺពោះឆ្លងទន្លេ ហើយក៏ត្រូវបានក្រុមគ្រួសារ បញ្ជូន ទៅមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយបន្ទាប់ពីទៅ ដល់មន្ទីរពេទ្យ នាងក៏បានសម្រាល កូនប្រុសទី២ តែម្តង ខណៈដែលមក ដល់ពេលនេះ សុខភាពទាំងម្ដាយទាំងកូន គឺមានលក្ខណៈល្អធម្មតា ។

តាមប្រភពដដែល បានប្រាប់ឲ្យ ដឹងទៀតថា កូនប្រុសទី២របស់អ្នកនាង យក់ ឋិតរដ្ឋា កើតមកមានសុខភាពល្អ រឹងមាំមិនចាញ់ កូនដំបូងឡើយ ហើយប្រសិនបើមាន អ្នកសិល្បៈរួមអាជីព ចង់ទៅសួរសុខទុក្ខ អ្នកនាង នោះ គឺអាចទៅបាន នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បន្ទប់លេខ ៥១៩។

ដកស្រង់ពីគេហទំព័រ៖ KhmerTalking