បណ្តាញសង្គម

តើ « នាឡិកា » មាន​ដើម​កំណើត​នៅ​ប្រទេស​ណា ?

«នាឡិកា» គឺជាឧបករណ៍ បង្ហាញថិរវេលា ដ៏សំខាន់របស់មនុស្ស ពី១ជំនាន់ទៅ១ជំនាន់ ។ នាឡិកាចែកចេញជា ៣ប្រភេទ គឺនាឡិកាមេកានិក អូតូម៉ាទិក និងនាឡិកាអេឡិចត្រូនិក ។ នាឡិកាក្នុងពេល បច្ចុប្បន្នមានដូចជា នាឡិកាដៃ និងនាឡិកាព្យួរជញ្ជាំង ។

នាឡិកាមាន ទ្រនិច៣ចង្អុលម៉ោង គឺទ្រនិចខ្លីបង្ហាញម៉ោង ទ្រនិចវែងបន្ទាប់បង្ហាញនាទី និងវែងបំផុត សម្រាប់បង្ហាញវិនាទី ។ តើ «នាឡិកា» មានប្រភពនៅប្រទេសណា? នាឡិកាត្រូវបាន រកឃើញដំបូងក្នុង ទ្វីបអឺរ៉ុបនៅសតវត្សរ៍ទី១៥ តែមិនមែនជា នាឡិកាដៃទេ ផ្ទុយទៅវិញ គឺជាបន្តោងនាឡិកា ដាក់ក្នុងហោប៉ៅអាវ ឬហោប៉ៅខោ ។ ជាច្រើនឆ្នាំ ក្រោយមកនាឡិកា ដៃលេចជារូបរាង ឡើងក្នុងសតវត្សរ៍ទី ១៦ ហើយភាគច្រើនសុទ្ធតែ នារីៗប្រើនាឡិកាដៃ ចំណែក បុរសៗប្រើប្រាស់ តែបន្តោងនាឡិកា ។

នាឡិកាដៃត្រូវ បានពាក់ជាលើកដំបូង ដោយម្ចាស់ក្សត្រីយ៍ អង់គ្លេស អេលី សាប៊ែត ទី១ ដោយបានជា កាដូ ពីមិត្តភក្តិស្និទ្ធស្នាល ស្ថិតក្នុងត្រកូល អភិជនគឺលោករ៉ូបេ៊ីត ឌុនឡី ក្នុងឆ្នាំ១៥៧១ ៕

ដកស្រង់ពី៖ កោះសន្តិភាព