បណ្តាញសង្គម

​ប្រាសាទបុរាណ ៤កន្លែង នៅខេត្តរតនគិរី ត្រូវបានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ឆ្មាំការពារ

រតនគិរី៖ ប្រាសាទស្នាដៃ វីរបុរសល់ពី សម័យសង្គ្រាម និងគ្រោះធម្មជាតិ ចំនួន៤កន្លែង នៅខេត្តរតនគិរី ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈដាក់ឆ្មាំការពារ និងអភិរក្សាសម្រាប់ ទុកជាកេរដំណែល ឲ្យកូនចៅ ជំនាន់ក្រោយ។

បើតាមលោកឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ឲ្យដឹងថា ប្រសាទចំនួន៤កន្លែងរួមមានទី១ ប្រាសាទព្រះពុទ្ធ មាន ទីតាំង ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ ទី២ប្រាសាទយ៉ាកណាំង មានទីតាំងស្ថិតក្នុងភូមិដតូច ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ ទី៣ ប្រាសាទបាក់យាង មានទីតាំងស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ និងទី៤ ប្រាសាទអូរព្រះ មានទីតាំងស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្ត រតនគិរី។

លោកប្រធាន ប្រាប់បន្តឲ្យ ដឹងទៀតថា ក្នុងចំណោមប្រាសាទ ទាំង៤ខាងលើនេះ មានតែប្រាសាទ យ៉ាកណាំង ប៉ុណ្ណោះបន្សល់ ទុកស្ថានភាព ដើមប្រហែល ៤០ភាគរយ សេសសល់ពី គ្រោះធម្មជាតិ និងពីសម័យសង្គ្រាម។ ចំណែកឯប្រាសាទ ចំនួន៣ទីតាំង ផ្សេងទៀត គ្រោះ ធម្មជាតិ និងសង្គ្រាម បំផ្លាញស្ថានភាព ដើមមួយរយភាគរយ ពោលគឺសល់ តែថ្មរាយប៉ាយ ព្រមទាំងដើមឈើក្រាស់ៗ ដុះព័ទ្ធជុំវិញ ទីតាំងប្រាសាទ ទាំងនោះ។

លោកប្រធានមន្ទីរ រូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ប្រាសាទដែលវីរបុរសកសាងពីសម័យមុននោះ ធ្វើឡើងពីថ្មភក់ ដែលជាថ្មមានតម្លៃ។ ជា មួយ គ្នានេះដែរ លោកឆាយសាវុធ បានធ្វើអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ និងអាវុធហត្ថមូលដ្ឋាន ចូលរួមសហការ ដើម្បីថែក្សា និងអភិរក្សទុកជា កេរដំណែល សម្រាប់កូនចៅ ជំនាន់ក្រោយ៕

ដកស្រង់ពី៖ ដើមអម្ពិល