Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូបរាង​ដ៏​ថ្មី​សន្លាង​ដែល​គួរ​អោយ​ទាក់ទាញ​របស់​រថយន្ត Ford Ranger ស៊េរី​ថ្មី​នឹង​បង្ហាញ​ជូន​នៅ​ពេល​ឆាប់​ៗ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាមួយនឹង ប្រសិទ្ធភាពនៃ ការបើកបរ ក្នុងទឹកជ្រៅ ផ្លូវរលាក់ ឡើងភ្នំ ការអូសសណ្តោង និងរូបរាងដ៏ រឹងមាំរបស់ រថយន្តប្រភេទ Ford Ranger ដែលជារថយន្ត ដែលទទួលបាន ការនិយមគាំទ្រ ប្រើប្រាស់ច្រើន ជាងគេនៅក្នុង ទីផ្សារប្រចាំតំបន់ អាស៊ាននាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់ ទីផ្សារប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ។

ក្នុងគោលបំណង ដើម្បីបន្តពង្រឹង និងពង្រីកទីផ្សារ របស់ខ្លួនទៅ ទូទាំងសកលលោក ជាពិសេសសម្រាប់ ទីផ្សារតំបន់អាស៊ាន ក្នុងឆ្នាំ២០១៦ នេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានសម្រេចធ្វើការ រចនាឡើងនូវ រថយន្ត Ford Ranger ស៊េរីថ្មីនេះឡើង ផ្គាប់ចិត្តអតិថិជនទូទៅ ។

គួរបញ្ជាក់ ផងដែរថាសម្រាប់ រថយន្តស៊េរីថ្មី នេះមានលក្ខណៈ ពិសេសខុសពី រថយន្ត Ford Ranger ស៊េរីឆ្នាំ២០១៥ យ៉ាងណានោះ នៅមិនទាន់បានបង្ហាញ ជាផ្លូវការនៅឡើយទេ តែអ្នកបច្ចេកទេស ជំនាញរបស់ក្រុមហ៊ុន ផលិតរថយន្ត Ford បានបញ្ជាក់អោយដឹងថា ការរចនារថយន្តប្រភេទថ្មី នេះឡើងគឺផ្តោត សំខាន់លើចំនុច បួនយ៉ាងគឺជា រថយន្តដែលមាន ភាពវៃឆ្លាត (Drive Smart) ផ្តល់ផាសុកភាព សម្រាប់ការបើកបរ (Drive Quality) ផ្តល់សុវត្ថិភាពខ្ពស់ (Drive Safe) ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន (Drive Green) ។

ចង់ដឹងថា តើរូបរាងថ្មី របស់រថយន្ត Ford Ranger យ៉ាងណានោះសូម ទស្សនានូវវីដេអូ តាមតំណរភ្ជាប់ ៖ http://youtu.be/72Y7--cyNHg ៕

ដកស្រង់ពី៖ កោះសន្តិភាព