Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិង្ហបុរី​នៅតែ​ជា​ទីក្រុង​ថ្លៃ​បំផុត​​នៅ​លើ​ពិភពលោក

  • បោះពុម្ព

យោងទៅតាម ការស្រាវជ្រាវ របស់អង្គភាពEconomist Intelligence Unit (EIU) បានឲ្យដឹងថា សិង្ហបុរី បានរក្សាឋានៈ របស់ខ្លួនជាទីក្រុងថ្លៃបំផុតនៅលើពិភពលោក។

ទីក្រុងថ្លៃបំផុត ចំនួន៥នៅលើ គេលើពិភពលោក នៅតែមិនផ្លាស់ ប្ដូរពីឆ្នាំមុន និងរួមមានទីក្រុងប៉ារីស អូសឡូ ហ្សួរិច និងស៊ីដនី។ ការស្ទង់របស់ EIU រួមមាន១៣៣ ទីក្រុងនៅទូទាំង ពិភពលោក និងយកទីក្រុងញូវយ៉ក ធ្វើជាមូលដ្ឋាន។ EIU បានប្រៀបធៀប តម្លៃនៃសេវា និងផលិតផលជាង១៦០ រួមទាំងម្ហូបអាហារ សម្លៀកបំពាក់ និងវិក្កយបត្រផ្ដល់ អត្ថប្រយោជន៍ផ្សេងៗទៀត។

EIU បាននិយាយថា សិង្ហបុរី ត្រូវបានគេរកឃើញថា ថ្លៃជាងទីក្រុង ញូវយ៉ក១១ភាគរយ នៅក្នុងគ្រឿង ក្រៅសម្រាប់ធ្វើម្ហូប។ EIU បានបន្ដថា ជាមួយគ្នាទីក្រុង សេអ៊ូល សិង្ហបុរី ត្រូវបានគេ រកឃើញថា ជាកន្លែងថ្លៃបំផុត នៅលើពិភពលោក សម្រាប់សម្លៀក បំពាក់ដោយតម្លៃ ថ្លៃជាងក្រុងញូវយ៉ក ៥០ភាគរយ។

EIU បានបន្ថែមថា សំខាន់បំផុតនោះ គឺវិញ្ញាបនបត្រ នៃប្រព័ន្ធផ្ដល់សិទ្ធិ ដ៏ស្មុគស្មាញធ្វើ ឲ្យតម្លៃរថយន្ដ ថ្លៃហួសហេតុ ដោយតម្លៃដឹកជញ្ជូននៅសិង្ហបុរី ថ្លៃស្ទើរតែ ៣ដងខ្ពស់ជាង ទីក្រុងញូវយ៉ក។ ព័ត៌មានដែល ប្រមូលសម្រាប់ ការស្ទង់នេះ គឺសំដៅប្រើប្រាស់ អនឡាញធ្វើជាមធ្យោបាយដើម្បីគណនាតម្លៃ នៃការផ្លាស់ទីកន្លែង និងការរស់នៅ សម្រាប់ជនបរទេស និងអ្នកដំណើរធ្វើជំនួញ។

EIU បានបន្ថែមថា គឺវាកម្រខ្លាំងណាស់ ដើម្បីឲ្យមានការផ្លាស់ ប្ដូរចំពោះទីក្រុង ៥កំពូលនៅក្នុង ការស្ទង់របស់ពួកគេ ជាពិសេសពិចារណា អំពីការធ្លាក់តម្លៃ ប្រេងនៅទូទាំង ពិភពលោក រួមបញ្ចូលគ្នា ជាមួយសម្ពាធបរិត្ដផរណា នៅក្នុងទីផ្សារជាច្រើន។ ចលនារូបិយប័ណ្ណបរទេស និងការធ្លាក់ចុះតម្លៃប្រេង បានប៉ះពាល់ទៅ លើតម្លៃនៃការរស់នៅ នៅក្នុងទីក្រុងជាច្រើន។

ជាពិសេសបំផុតនោះ រូបិយប័ណ្ណដែល ខ្សោយនៅប្រទេស វេណេហ៊្សូអេឡា នៃទីក្រុងការ៉ាកាស បានរអិលធ្លាក់ ទៅដល់លេខ១២៤ នៅក្នុងចំណាត់ថ្នាក់ចេញពី ទីក្រុងថ្លៃបំផុតចំនួន ៦កាលពីឆ្នាំទៅ នៅជាទីក្រុងមួយ ដែលថោកបំផុតនៅឆ្នាំនេះ។ នៅក្នុងឆ្នាំ២០១៤ សិង្ហបុរី ជំនួសក្រុងតូក្យូ ដែលស្ថិតនៅ ខាងលើបញ្ជី នៅក្នុងឆ្នាំ២០១៣។

មូលធនរបស់ជប៉ុន បានធ្លាក់ដល់ លេខទី១១នៅឆ្នាំនេះ ដោយសាររូបិយប័ណ្ណ របស់ខ្លួនបានចុះខ្សោយ ទល់នឹងប្រាក់ដុល្លារ ហើយបរិត្ដផរណាបានបន្ដជះឥទ្ធិពល ដល់សេដ្ឋកិច្ច៕

ដកស្រង់ពី៖ កម្ពុជាថ្មី