Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លី​ន ដា ប្រកាស​ផ្អាក​អាជីព​សិល្បៈ​ត្រៀម​បើក​របរ​រកស៊ី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តារាចម្រៀង និងជាពិធីការិនីនាង លីន ដា បានសម្រេចចិត្ត បញ្ចប់អាជីពសិល្បៈ របស់ខ្លួនត្រឹមពាក់ កណ្តាលទីដើម្បី ត្រៀមខ្លួនបើក មុខរបររកស៊ី ដោយនាងអះអាងថា អាជីពសិល្បៈមិនអាចធ្វើឲ្យ នាងរស់ដោយ សមរម្យបានឡើយ ។

បើទោះបីជា សម្រេចចិត្តដើរចេញ ពីអាជីពសិល្បៈ ក៏ដោយប៉ុន្តែ លីន ដា នៅតែសោកស្តាយ និងអាឡោះអាល័យ អាជីពមួយនេះដោយសារ តែនាងយល់ថា រយៈពេលដែល នាងប្រឡូកក្នុង អាជីពសិល្បះ គឺនាងបានសាង អនុស្សាវរីយ៍ច្រើនរាប់មិនអស់ និងបានធ្វើឲ្យនាង ប្រែមុខមាត់ថ្មី ។

ថ្លែងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិក កាលពីពេលថ្មីៗនេះ លីនដា អះអាងថា នាងសម្រេចចិត្ត ឈប់ពីអាជីព សិល្បៈដោយសារ តែនាងយល់ថា រយៈពេលជាង៨ឆ្នាំ ហើយការងារសិល្បៈ របស់នាងមិនបាន រីកលូតលាស់ឡើយ បើ ទោះបីជា ត្រូវប្រើរយៈពេល៥ ទៅ៦ឆ្នាំទៀត ក៏មិនអាច លើសនេះដែរ ហេតុនេះទើប នាងសម្រេចចិត្ត ឈប់តែម្តង ។

បន្ទាប់ពីសម្រេចចិត្ត ឈប់ពីអាជីពសិល្បៈ នេះហើយនាង លីន ដា មានគម្រោងបើកមុខរបរ រកស៊ីផ្ទាល់ខ្លួន មួយប៉ុន្តែនាង សុំមិនបញ្ចេញឲ្យ ដឹងនាពេលនេះឡើយ ព្រោះអ្វីៗមិនទាន់ ចេញជារូបរាង ។សម្រេចចិត្តឈប់ពី អាជីពសិល្បៈក្តី តែមិនបាន ជះឥទ្ធិពល អាក្រក់ណាមួយ មកលើ លីន ដា ឡើយខណៈសិល្បៈ នាងនៅតែស្រឡាញ់ ប៉ុន្តែដោយសារ នាងត្រូវបង្កើត មុខរបរថ្មី ហើយត្រូវគ្រប់គ្រង វាឲ្យបានជាប់លាប់ នោះទើបយល់ឃើញ ថាអាចមិនមាន ពេលគ្រប់គ្រាន់ សម្រាប់សិល្បៈ ។

បើតាមការបញ្ជាក់ពី លីនដា ការបញ្ចប់អាជីព សិល្បៈត្រឹមពាក់កណ្តាល ទីនាពេលនេះ មិនឈរលើ មូលហេតុត្រៀម រៀបមង្គលការដូចការ ចោទប្រកាន់ទស្សនិក ជនមួយចំនួនឡើយ ព្រោះរឿងនេះ នាងនៅមិនទាន់ គិតដល់នៅឡើយ ដោយសារតែនាងចង់ចំណាយ ពេលរកស៊ីឲ្យ បានរឹងមាំសិន ។

លីន ដា និយាយថា «បើទោះជាខ្ញុំឈប់ពីសិល្បៈក៏ពិតមែន ប៉ុន្តែនាងខ្ញុំ នៅតែអាឡោះអាល័យ ពីអាជីពមួយនេះ ដដែល ដោយសិល្បៈ ធ្វើឲ្យនាងខ្ញុំ មានថ្ងៃនេះ។ នាងខ្ញុំ នៅតែស្រឡាញ់ និងចង់ចាំមិនភ្លេច នូវអនុស្សាវរីយ៍ជាច្រើន ខណៈ សិល្បៈ បានផ្តល់ឲ្យ នាងខ្ញុំ ប្រែមុខមាត់ថ្មី មានកិត្តិយស និងមានមនុស្សល្អៗ មួយចំនួនធំដែរ។

ម្យ៉ាងទៀត សិល្បៈតែងតែ ផ្តល់កម្លាំងចិត្ត និងជ្រោមជ្រែងនាងខ្ញុំ តាំងពីដើមមក ទល់ពេលនេះ និងបានធ្វើឲ្យ នាងខ្ញុំស្គាល់ពីសង្គម ។ កន្លងមក នាងខ្ញុំ បានទទួលផល ជាច្រើនពីអាជីពមួយនេះ ហើយនាងខ្ញុំ មិនធ្លាប់គិតថា នាងខ្ញុំអាចធ្វើ បានដល់ចំណុចមួយនេះឡើយ ពីព្រោះនាងខ្ញុំ គ្មានសែស្រឡាយ ជាអ្នកសិល្បៈទេ គឺមានតែនាង ខ្ញុំម្នាក់គត់ តែនាងខ្ញុំអាច ធ្វើបាន សម្រាប់់ខ្លួន ឯងប៉ុណ្ណឹងនាងខ្ញុំ សប្បាយចិត្តខ្លាំងណាស់ ។

ក្នុងពេល ឆាប់ៗនេះ យ៉ាងយូរបំផុត ២ខែទៀត នាងខ្ញុំ នឹងបង្កើតមុខរបរ មួយសម្រាប់អនាគត» ៕

ដកស្រង់ពី៖ កោះសន្តិភាព