បណ្តាញសង្គម

រៀប​ការ​ជា​ក្រុម​ចំនួន​3800​គូ​នៅ​កូរ៉េ​ខាងត្បូង

សារព័ត៌មាន បរទេសកាលពី ថ្ងៃទី៣ មីនា ២០១៥ ផ្សាយថា វិហារ«សាមគ្គី» នៅកូរ៉េខាងត្បូងបាន ប្រារព្ធពិធីរៀបការ ជាក្រុមនៅពហុកីឡដ្ឋាន ក្រុងកាបយ៉ុង ភាគខាងកើត ក្រុងសេអ៊ូល ដោយមានគូស្នេហ៍ ៣៨០០គូ ភាគច្រើនស្ថិតក្នុង វ័យកំលោះ-ក្រមុំពីបណ្តាប្រទេស នានានៅលើពិភពលោក ។

វិហារសាមគ្គី បានសាងសង់ ដោយព្រះតេជគុណ សានម៉ាយ៉ុង មូន កាលពីឆ្នាំ១៩៥៤ និងត្រូវមនុស្សនៅ លើពិភពលោកស្គាល់ តាមរយៈការរៀបការ ជាក្រុមដោយបង្កើត ឯតទគ្គកម្មមាន គូស្នេហ៍រៀបការច្រើន បំផុត៣០.០០០គូ នៅឆ្នាំ១៩៩២នៅក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លុះរយៈពេល២ឆ្នាំ បន្ទាប់បានរៀបចំ នៅពហុកីដ្ឋានក្នុង ក្រុងសេអ៊ូល ដោយមានគូស្នេហ៍ ចំនួន២១.០០០គូ ។

ព្រះតេជគុណមូន បានទទួលអនិច្ចកម្ម កាលពីឆ្នាំ២០១២ ដោយសារជំងឺហើមសួត និងអវយវៈនៅក្នុង ខ្លួនចុះខ្សោយ ខណៈពេលមាន អាយុ៩២ឆ្នាំ ដូច្នេះហើយ លោកយាយហាក់ចាហាន់ ជាប្រពន្ធអាយុ៧២ឆ្នាំ បានទទួលតួនាទី ជាអ្នកដឹកនាំ ពិធីរៀបការជំនួស ។ គណៈកម្មការនៅវិហារ«សាមគ្គី»បញ្ជាក់ថា បច្ចុប្បន្នមានសមាជិក ជាង៣លាននាក់ នៅលើពិភពលោក ប៉ុន្តែមានប្រភពផ្សេងបញ្ជាក់ថា មានសមាជិក តែប៉ុន្មានពាន់ នាក់ប៉ុណ្ណោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព