Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សា​រ៉ា​យ ស​ក្ខ​ណា នៅ​អា​មេ​រិ​ក​សម្រាល​បានកូន​ស្រី​មួយ​ហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង សម្បុរស្រអែម នាងសារ៉ាយ សក្ខណា សម្រាលបានកូនស្រីម្នាក់ នៅអាមេរិកទីដែលនាង និងស្វាមីកំពុងរស់នៅ ។ តាមរយៈទំព័រ ហ្វេសប៊ុក សារ៉ាយ សក្ខណា បានបង្ហោះ រូបភាព២សន្លឹក កាលពីពេល ថ្មីៗនេះ បញ្ជាក់ពីការ ចាប់កំណើតកូនស្រី របស់នាងនៅ មន្ទីរពេទ្យមួយក្នុង សហរដ្ឋអាមេរិក តែមិនបាន បញ្ជាក់ថាកូនស្រី របស់នាងកើតនៅថ្ងៃ ណាឡើយ ។

រូបភាព បង្ហាញឱ្យឃើញ សារ៉ាយ សក្ខណា ដេកនៅលើគ្រែ នៃមន្ទីរពេទ្យ ជាមួយកូនស្រី ឱបជាប់នៅនឹងដៃ អមជាមួយស្វាមី និងសាច់ញាតិ ចំនួន៣នាក់ទៀត ។ សារ៉ាយ សក្ខណា បានដាក់ឈ្មោះកូនស្រីរបស់ខ្លួន ដែលទើបតែចាប់ កំណើតនោះថា «Mataysia »។ បន្ទាប់ពីបង្ហាញ រូបភាព២សន្លឹក នោះមកមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន បានសម្តែងការ អបអរសារទរ និងជូនពរសារ៉ាយ សក្ខណា និងកូនស្រីឱ្យមាន សុខភាពល្អទាំង២នាក់ ។

ប្រិយមិត្តមួយចំនួន ទៀតសរសើរថា កូនស្រីរបស់សារ៉ាយ សក្ខណា ស្រស់ស្អាត ខណៈពេលដែល មុខមាត់ក៏ដូច រូបនាងដែរ។ តាមរយៈកូនស្រី នេះនឹងរឹតតែធ្វើ ឲ្យចំណងស្នេហ៍រវាង សារ៉ាយ សក្ខណា និងស្វាមីរបស់នាង កាន់តែរឹងមាំឡើង បន្ទាប់ពីនាងបាន ចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅអាមេរិក ជាមួយស្វាមីក្រោយ រៀបការរួចនោះ ។

គេមិនទាន់ដឹងទេថា សារ៉ាយ សក្ខណា នឹងនាំកូនស្រីដ៏គួរ ឲ្យស្រឡាញ់របស់នាង មកលេងស្រុក កំណើតនៅពេល ណាឡើយ ប៉ុន្តែកន្លងមកនាង ធ្លាប់អះអាងថា នឹងវិលមកស្រុក ខ្មែរចាប់យកការ សម្តែងជាថ្មី បន្ទាប់ពីនាង សម្រាលកូនរួចរយៈពេល៧ទៅ៨ខែ ព្រោះនាងមិនទាន់ដាច់ចិត្តចោលការសម្តែងនៅឡើយទេ ។ តារាសម្តែងនាងសារ៉ាយ សក្ខណា រៀបការជាមួយលោកកែវ មេត្រី ជាមេធាវី រស់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ។

ក្រោយរៀបការ រួចប្រហែល២ ខែសារ៉ាយ សក្ខណា ចេញទៅរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមី ។ ស្នាដៃសម្តែងពីរ រឿងដែលសារ៉ាយ សក្ខណា បានថតបញ្ចប់ នៅពេលនាងមក លេងស្រុកពេលមានផ្ទៃពោះ នោះគឺរឿង «នៅស្រឡាញ់អូនទេ» និងរឿង«ក្រឡអីហ្នឹងវគ្គ៣» ដែលរឿងទាំងពីរ នេះត្រៀមចាក់បញ្ចាំង នាពេលខាងមុខ ៕

ដកស្រង់ពី៖ កោះសន្តិភាព