បណ្តាញសង្គម

រោងចក្រ​ថ្មី​Mitsubishi នៅ​ឥណ្ឌូ​ណេ​ស៊ី​មាន​គម្រោង​ផលិត​Pajero

កាលពីពេលថ្មីៗ នេះក្រុមហ៊ុនផលិត រថយន្តជប៉ុន Mitsubishi បានប្រកាសពី គម្រោងសម្រាប់ រោងចក្រថ្មីក្នុង ប្រទេសឥណ្ឌូណេសីុ ជាមួយនឹងការផលិតម៉ូ ដែលមួយចំនួន ដូចជា Pajero Sport ជាដើម ។

តាមការឱ្យ ដឹងពីគេហទំព័រ PaulTan.org រោងចក្រថ្មី នេះនឹងចាប់ផ្ដើម បុកគ្រឹះសាងសង់ នៅចុងឆ្នាំ២០១៥ ដែលមានទីតាំង ស្ថិតនៅក្រៅរដ្ឋធានី ហ្សាការតាហើយ នឹងចាប់ផ្ដើម ផលិតកម្មក្នុងខែមេសា ឆ្នាំ២០១៧ ខាងមុខ ។ រោងចក្រ នឹងមានសមត្ថភាព ផលិតបានបីបួន ម៉ូដែលខុសៗគ្នា ចំនួន១៦០.០០០គ្រឿង ក្នុងមួយឆ្នាំ ដែលរាប់ទាំង រថយន្តដឹកទំនិញ ពីរប្រភេទដើម្បី ដាក់បន្ថែមលើទីផ្សារក៏ ដូចជារថយន្តប្រភេទ ដឹកទំនិញធុនស្រាល (Van )និងប្រភេទដឹកទំនិញ ម៉ូដែលColt L300 ។

បើតាមរបាយការណ៍ រោងចក្រថ្មីរបស់ Mitsubishi មួយនេះក៏នឹងផលិត រថយន្តMinivan ចំណុះ៨កៅអី ស៊េរីថ្មី ដែរនិងគួបផ្សំ ជាមួយPajero Sport ។ ខណៈដែលប៉ុន្មាន ម៉ូដែលនោះជាពិសេសPajero នឹងក្លាយជាអ្នកប្រកួតប្រជែង ជាមួយនឹងHonda Mobilio និងToyota Avanza ក្នុងទីផ្សារអាស៊ាន ហើយក៏សូមរំឭក ផងដែរថា Pajero គឺជាម៉ូដែលជោគជ័យ មួយក្នុងចំណោម ផលិតផលរបស់Mitsubishi ដែលទទួលបានលទ្ធផល ល្អកាលពីទសវត្ស មុនក្នុងនោះគឺMontero Sport តែម្ដង ។

ស្របពេលដែល Montero Sport ត្រូវបានលុបចោល ផលិតកម្មចំពោះ ទីផ្សារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៤ នៅលើពិភពលោក ទទួលបានជំនាន់ថ្មី ក្នុងឆ្នាំ២០០៨ ដែលមានមូលដ្ឋានជាប្រភេទរថយន្ត ភិកអាប់គឺម៉ូដែលTriton មកជំនួសវិញ ។ ជាមួយនឹង ការចាប់ផ្ដើមបង្ហាញ វត្តមានរបស់Triton កាលពីឆ្នាំទៅPajero Sport ទំនងជានឹងយក គំរូតាមស្ទីលដូចគ្នា នេះហើយក៏នឹងសម្លឹងឃើញនូវ កំណែទម្រង់ថ្មី នៃភិនភាគរបស់យីហោ រថយន្តFiat អីុតាលី ដើម្បីផ្ដល់នូវតួគ្រោង ភិកអាប់លើដំបូង របស់ខ្លួនដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព