បណ្តាញសង្គម

ច្បាស់ហើយ​ព្រឹក​នេះ! ទីបំផុត ខេម បានបើក​បង្ហាញការពិត លើ​តម្រុយមានកូនហើយ!

 

បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើលពីមហាជន ជាពិសេសអ្នកគាំទ្រ ក្រោយពីតារាចម្រៀងសំឡេងស្អក ខេម បានបញ្ចេញរូបថតក្មេងស្រីម្នាក់ គួរឲ្យក្នាញ់ម្នាក់

អមជាមួយតម្រុយថា ក្មេងនោះ ជាកូនរបស់លោករួចមក ពេលនេះលោកបានបកស្រាយដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យហើយ ។ នៅម្សិលមិញនេះ ខេម បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពីសុខៗ លោកបានបញ្ចេញរូបថតកូនក្មេងមួយសន្លឹកគួរឲ្យក្នាញ់ ក្រោយពេលលោកបានទៅដល់ប្រទេសបារាំង។ ភ្ជាប់ជាមួយរូបថតទារិកាមួយ លោកបានភ្ជាប់ជាមួយពាក្យ «បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំ Baby ដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា»។

សារនេះបានធ្វើឲ្យមានមន្ទិល ខ្លះថា ខេម គ្រាន់តែលេងសើច ប៉ុន្តែអ្នកខ្លះទៀត លោក កំពុងលេងបន្លំមែន។ យ៉ាងណា ភ្លាមៗ គេមិនឃើញលោកឆ្លើយតបពីការពិតនោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកខេម បានបកស្រាយដើម្បីឲ្យមហាជនបានដឹងតាមរយៈ Sabay ថាអ្វីដែលលោកបានបង្ហាញនោះមិនមែនជាការពិតទេ ពោលគឺទារិការូបនោះ មិនមែនជារបស់លោកនោះទេ។

លោក ខេម បានបញ្ចាក់ទៀតថា កូនក្មេងស្រីដែលគួរឲ្យស្រលាញ់ ដែលលោកបានបង្ហោះកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នោះគឺជា ក្មួយស្រីបង្កើតរបស់លោកនោះទេ។ លោក ខេម ត្រូវបានគេដឹងថា សេពគប់ជាមួយនារីខ្មែររស់នៅបារាំងយូរមកហើយ ហើយលោកទើបនឹងបើកបង្ហាញជាសាធារណៈក្នុងថ្ងៃបើកសម្ពោធហាងរាត្រីរបស់លោកកាលពីប៉ុន្មានខែមុនប៉ុណ្ណោះ។

ដោយសារតែបែបនេះ ទើបមានការសង្ស័យថា ខេម កំពុងលេងបន្លំមែន មុនពេលលោកបានបញ្ជាក់ការពិតនៅព្រឹកនេះ៕

ដកស្រង់ពី៖ Sabay