Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy S6​និង​S6 Edge ដាក់​លក់​នៅ​អា​មេ​រិ​ក​ថ្ងៃ​ទី 1 មេ​សា ខាង​មុខ

  • បោះពុម្ព

អតិថិជន ទាំងអស់អាច បញ្ជាទិញស្មាតហ្វូនម៉ូ  ដែលចុងក្រោយរបស់ ក្រុមហ៊ុនសាំស៊ុងត្រកូល Galaxy គឺ Galaxy S6 និងGalaxy S6 Edge នៅអាមេរិកថ្ងៃទី១ មេសា ឆ្នាំ២០១៥ បន្ទាប់ពីលេច រូបរាងក្នុងព្រឹតិ្តការណ៍ សន្និបាតទូរស័ព្ទ ពិភពលោកទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ដោយមានក្រុមហ៊ុន អាមេរិក Verizon ជាអ្នកទទួលសិទ្ធិ ផ្តាច់មុខក្នុងការដាក់ លក់ផលិតផលទាំងនេះ ។

លក្ខណៈពិសេស Galaxy S6ទំហំ៥អីុញ អេក្រង់ប្រភេទ Super AMOLED ការពារដោយ កញ្ចក់Corning Gorilla Glass 4 ទទួលស្គាល់ដោយវិញ្ញាបនបត្រ IP67 ធន់នឹងការធ្លាក់ ចូលទឹកជម្រៅ ១ម៉ែត្រក្នុងរយៈពេល ៣០នាទី ។ កម្លាំងម៉ាស៊ីន Quad-Core បឿន ១.៣ជីហ្គាហឺត និងដំណើរការ ដោយប្រព័ន្ធ AndroidOS 5.0 Lollipop។

កាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ២០មេហ្គាភិចស៊ែល។ លក្ខណៈពិសេស Galaxy S6 Edgeទំហំ៥.១ អីុង អេក្រង់ប្រភេទ Super AMOLED ការពារដោយ កញ្ចក់Corning Gorilla Glass4។ កម្លាំងម៉ាស៊ីន Quad-Coreល្បឿន១.៥ ជីហ្គាហឺត និងដំណើរករដោយប្រព័ន្ធ AndroidOS 5.0 Lollipop។

កាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ១៦មេហ្គាភិចស៊ែល ។ យោងតាម ក្រុមហ៊ុនVerizon អះអាងពីតម្លៃ Galaxy S6ចាប់ពី ១៩៩,៩៩ដុល្លារ ធានារយៈពេល២ឆ្នាំ ចំណែក Galaxy S6 Edgeចាប់ពី ២៩៩,៩៩ដុល្លារធានា រយៈពេល២ឆ្នាំដូចគ្នា ៕

ដកស្រង់ពី៖ កោះសន្តិភាព