បណ្តាញសង្គម

ភ្ញាក់​ខ្លួន! ពុទ្ធ មិថុនា៖ បើអក្សរជាតិខ្លួនឯងមិនប្រើតើអ្នកណាជាអ្នកប្រើ?

តារាចម្រៀងប្រុសវ័យក្មេងលោក ពុទ្ធ មិថុនា បង្ហាញការសំណូមពរក៏ដូចជាបញ្ជៀសរឿងជុំវិញ

មហាជនខ្មែរមួយចំនួនធំនៅតែប្រើប្រាស់ពាក្យពេចន៍សរសេរជាអង់គ្លេសសំនៀងខ្មែរ ដោយមិន ព្រមបញ្ឈប់ងាកមកប្រើប្រាស់ភាសាកំណើត។ បន្ទាប់ពីសម្លឹងឃើញជាតិសាស ដ៏ទៃនាំគ្នាអភិរក្សក៏ដូចជាថែរក្សាក្នុងការប្រើប្រាស់ភាសាដើម ប្រចាំជាតិប្រទេសទាំងនោះ នៅប៉ុន្មានម៉ោងមុននេះគណីហ្វេសផ្លូវការរបស់តារាចម្រៀងសម្លេងផ្អែម ពុទ្ធ មិថុនា បានលើកឡើងសំណូមពរចង់ឱ្យមហាជនខ្មែរមួយចំនួនត្រឡប់មកប្រើប្រាស់ភាសាខ្មែរ សំនៀងខ្មែរវិញ ពោលគឺលប់បំបាត់ភាសាអង់គ្លេស សំនៀងខ្មែរ។

ពុទ្ធ មិថុ បានបន្ថែមថាកន្លងមកលោកក៏ធ្លាប់សរសេរបែបនេះដែរ ប៉ុន្តែបច្ចុប្បន្នលោកបានកែប្រែហើយ ដោយផ្អែកសម្លឹងឃើញប្រទេសជិតខាង នឹងគោរពថែរក្សាអក្សរជាតិសាសបុព្វបុរសខ្មែរ។ មិថុនា៖”ប្រជាជននៅប្រទេសជិតខាងគឺ គេសរសេរអក្សររបស់ជាតិគេគ្រប់គ្នាមិនថាតារា ឬប្រជាជនធម្ម តា ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍គិតថា(បើអក្សរជាតិខ្លួនឯងមិនប្រើ តើអ្នកណាជាអ្នកប្រើ?)។

យ៉ាងណាមិញបន្ទាប់ពីចូលរួមចែករំលែកសូមពរបែបនេះរួច មានមហាជនជាច្រើនបានចូលរួមគាំទ្រ ក៏ដូចជាចែករំលែងបន្តហូរហែ ក្នុងការកែទម្លាប់ងាកមកប្រើអក្សរខ្មែរ សំនៀងខ្មែរបែបនេះ៕

ដកស្រង់ពី៖ Sabay