បណ្តាញសង្គម

ព្រីម លីហ្សា បង្ហាញច្បាស់ៗពីរឿងរ៉ាវ​នៅក្រោយ​ការងារជា Fashionista

តារាសម្ដែងល្បីឈ្មោះ ព្រីម លីហ្សា តែងបង្ហាញគំនិតជុំវិញវិស័យម៉ូដនៅក្នុងប្រទេសកម្ពុជាជារឿយៗ បន្ថែមលើការស្លៀកពាក់ Brand ប្លែកភ្នែក រហូតជាប់ឈ្មោះជាតារាសម្ដែងស្រីកម្ពុជាដែលលេង Fashion ខ្លាំងបំផុត។

ព្រីម លីហ្សា ជាតារាសម្ដែងមួយរូបដែលលេង Style សម្លៀកបំពាក់បែប Fashion ហើយថ្ងៃនេះ ស្រីស្អាតរូបនេះ បានបង្ហាញឲ្យមហាជនដឹងច្បាស់ពីការងារជា Fashionista មួយនេះថា វាមានសារៈសំខាន់ប៉ុណ្ណា នាពេលបច្ចុប្បន្ន។ លីហ្សា បានឲ្យដឹងថា វិស័យម៉ូដ ដែលយើងអាចហៅថាជាវិស័យ Fashion បច្ចុប្បន្នគឺមិនសូវមានភាពរីកចម្រើននោះទេ ហើយនាងចង់ឲ្យប្រទេសកម្ពុជាមានភាពរីកចំរើនខ្លាំង ព្រោះនាងស្រលាញ់វិស័យម៉ូដនេះខ្លាំងណាស់ ហើយហេតុដែលនាំឲ្យនាងស្លៀកពាក់បែប Fashion នេះ គឺព្រោះតែចង់បង្ហាញ និងបញ្ជាក់ឲ្យប្រិយមិត្តបានយល់ពីវិស័យម៉ូដផងដែរ ។

តារាសាច់សខ្ចីរូបនេះ បានបន្ថែមថា នាងចង់ឲ្យបងប្អូនចំណាយពេលវេលាបន្តិចក្នុងការមើលពីរូបភាពរបស់នាង ព្រោះវាសុទ្ធតែជារូបភាពបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនបង្ហាញឈុតសំលៀកបំពាក់តែលើភាពសិចសុីមួយមុខនោះទេ។ ទាំងនេះហើយដែលនាងចង់ចែករំលែកឲ្យទាំងអស់គ្នាបានដឹង ព្រោះរាល់រូបភាពរបស់នាង តែងតែបញ្ជាក់ពីអត្ថន័យជានិច្ច។

លីហ្សា បានបន្ថែមទៀតថា ចំពោះការរៀបចំឈុតសម្លៀកបំពាក់បែបប្លែកភ្នែកនេះ នាងចំណាយពេលវេលា និងការហត់នឿយខ្លាំងណាស់ទំរាំតែបានមួយឈុតៗ ហើយអ្វីដែលសំខាន់នាងស្ទើរតែពេលខ្លះមិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់ 2 ទៅ 3 ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បាន ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់នាងផ្ទាល់ ។

ដកស្រង់ពី៖ Sabay