បណ្តាញសង្គម

Toyota INNOVA ស៊េរីឆ្នាំ២០២០ លក់មួយទឹកតម្លៃនេះ ត្រូវចិត្តអត់?

រថយន្ដប្រភេទ MPV ពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារ Toyota INNOVA គឺជាប្រភេទ ៧កៅអី ដែលឈានចូលទីផ្សារប្រទេសកម្ពុជាជាលើកដំបូងកាលពីឆ្នាំ២០២០។រថយន្តនេះបានរចនាឡើង ជាមួយនឹងហ្វូមីកា ប្រព័ន្ធកម្សាន្ត DVD Touch Screen មុខងារកម្សាន្តផ្សេងៗ។

ប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ប្រភេទសោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop។ផ្នែកខាងក្រៅ ចង្កៀងប្រភេទអំពូល LED (Fog Lamp) ថាសកង់ទំហំ ១៧អ៊ី ដៃទ្វាររថយន្តក្រូម៉េភ្លឺរលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock) កាន់តែពិសេសអង់តែនវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម (Shark Fin) ដែលមានសមត្ថភាពចាប់រលកសញ្ញាបាន ច្បាស់ល្អ។

កំពុងមានលក់មួយទឹកនៅខ្មែរ តម្លៃខ្ទង់ ៤ ០០០០ដុល្លារ (ប្រភពពី Toyota Plus by Toyota Cambodia)។Toyota INNOVA ស៊េរីឆ្នាំ ២០២០ មានបំពាក់ពោងសុវត្ថិភាពចំនួន ៩ កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) និងប្រព័ន្ធហ្វាំងជំនួយ(BA)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ដកស្រង់ពី៖sabay