បណ្តាញសង្គម

តិចច្រឡំកូរ៉េចុះ! នេះហើយ ឌីអរ Dancer កម្ពុជាមានសមត្ថភាពខ្លាំងអាចទៅរួចគ្រប់បទមិនចាញ់ម្ចាស់ដើមទេ

ខ្លឹម ច័ន្ទតារារដ្ឋ ជាឈ្មោះពិតរបស់ D.R (ឌីអរ) អ្នកដែលតែងបង្ហាញក្បាច់រាំដ៏រស់រវើក និងបង្ហោះលើបណ្ដាញសង្គមកន្លងមកនេះ។

យុវជនដែលស្ថិតក្នុងវ័យ ២៥ឆ្នាំរូបនេះ គឺជាម្ចាស់ជយលាភីលេខ ២របស់កម្មវិធី Cambodia Net Idol រដូវកាលទី ២ កាលពីឆ្នាំ ២០២០ ដោយបានវិវត្តខ្លួនពី Back-Up Dancer ពីមុន និងបច្ចុប្បន្នតែងខិតខំបង្ហាញក្បាច់រាំ Cover បទ K-Pop ល្បីៗនាពេលបច្ចុប្បន្ននេះ។

សមត្ថភាពរបស់ D.R ពិតជាមិនលេងសើចឡើយ ដោយសារគ្រប់កាយវិការ និងក្បាច់គ្រប់ចង្វាក់ លោកធ្វើបានដូចគ្នាបេះដាក់នឹងម្ចាស់បទដើមដែលជាក្រុម K-Pop។ ងាកចូលបទដែល D.R បានសម្ដែងវិញ បទខ្លះលោកបង្ហាញក្បាច់រាំសុទ្ធ ហើយបទខ្លះ D.R ថែមទាំងជួយបង្រៀនពីមួយក្បាច់ទៅមួយក្បាច់យ៉ាងច្បាស់ៗ ដែលសូម្បីអ្នកមិនចេះក៏អាចរៀនរាំតាមបានយ៉ាងស្រួល។

សម្រាប់បទចម្រៀងដែល Dancer ដ៏ប៉ិនប្រសប់រូបនេះសម្ដែងកន្លងមកមានតាំងពីបទរបស់ BTS, BLACKPINK, TXT, ITZY, NCT, GOT7 ជាដើម៕

 

 

ដកស្រង់ពី៖ Sabay