បណ្តាញសង្គម

យុវតីម្នាក់ជួស​កញ្ញា អាជ្រុយ​ដ៏​ស្រស់ស្អាត ច្រៀង​រ៉េប​ផ្ញើ​ជូន​អ្នក​បង្ក​គ្រោះរហូត​នាង​​ស្លាប់យ៉ាង​អាណោចអាធ័ម​

កាលពីឆ្នាំមុនប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់រួចមកហើយ អំពីគ្រោះថ្នាក់ចរាចរណ៏មួយ ដែលបានកើតឡើងយ៉ាងកក្រើកនៅភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០

ដែលបណ្តាលឲ្យកញ្ញាគ្រី សុដាឡែន ហៅជ្រុយ ទទួលមរណភាពនៅនឹងកន្លែងកើតហេតុ ហើយកាស្លាប់របស់កញ្ញា គ្រី សុដាឡែន បានធ្វើឲ្យ Yung Lady ចងក្រងជាបទចម្រៀងមួយបទនេះឡើង ។ យប់មួយឆ្នាំមុន កញ្ញា គ្រីសុដាឡែន បានជិះម៉ូតូជាមួយសង្សា ម៉ោង១យប់ ហើយសង្សារបស់នាង ត្រូវបានគេស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ។

អ្នកទាំង២បានជួបគ្រោះថ្នាក់ចរាចរណ៏នៅចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៏ដ៏រន្ធត់នេះ គ្រី សុដាឡែន ក៏បានទទួលមរណភាព ចំណែកឯសង្សារបស់នាង រងរបួសធ្ងន់ត្រង់ផ្នែកក្បាល រហូតមានឈាមកកក្នុងខួរក្បាលទៀតផង ។ចំណែកជនបង្កវិញរត់គេចខ្លួនបាត់ ដោយគេដឹងថា ជនបង្កនោះជិះឡានពណ៏ខ្មៅ ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែតាមដាននិងស្រាវជ្រាវយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែរ ។

រហូតមកដល់ពេលថ្មីនេះៗ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yung Lady បានចេញជាវីដេអូចំរៀង Rap ដែលមានចំណងជើងថា "១៨" ដើម្បីជូនទៅដល់ជនបង្កហេតុធ្វើឲ្យកញ្ញា គ្រី សុដាឡែន ដែលមានអាយុ១៨ឆ្នាំ និងពូរបស់នាងដែលបានស្លាប់កាលពីជាង ១ឆ្នាំ និង១០ឆ្នាំមុន ដោយសារគ្រោះថ្នាក់ចរាចរណ៏ដូចគ្នា។

ហេតុការណ៍ទាំងពីរ បានធ្វើឲ្យគ្រួសាររបស់ yung Lady មានទុក្ខយ៉ាងក្រៀមក្រំ ក៏ដូចជាគ្រួសាររបស់កញ្ញា គ្រី សុដាឡែនដែរ ដែលស្ទើរទទួលយកមិនបានថា ពួកគេបានលាលោកនេះរហូតទៅហើយ។

ដកស្រង់ពី៖ Sabay