Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើម្បីអបអរខួបលើកទី ១៣ នៃការចូលសិល្បៈ IU បរិច្ចាគរបស់ច្រើនមុខសរុបទឹកប្រាក់ជិត១លានដុល្លារ

  • បោះពុម្ព

IU បានបរិច្ចាគរបស់របស់ជាច្រើនមុខ សរុបទឹកប្រាក់ ៨៥០លានវ៉ុន (ខ្ទង់ ៧២៣ ០០០ដុល្លារ) ទៅដល់អង្គការ ក៏ដូចជាសកម្មភាពសប្បុរសធម៌ជាច្រើន ដើម្បីអបអរខួបលើកទី ១៣ នៃការចូលសិល្បៈរបស់នាង។

ផ្អែកតាមការជូនដំណឹងចេញពីក្រុមហ៊ុនរបស់ IU គឺ EDAM Entertainment បានបញ្ជាក់ថា តារាស្រីរូបនេះបានសហការជាមួយនឹងក្រុមហ៊ុនជាច្រើនដែលនាង ផ្សាយពាណិជ្ជកម្មឲ្យ ហើយជាលទ្ធផលនាងបានឧបត្ថម្ភទំនិញមួយចំនួនធំសរុបជាទឹកប្រាក់ស្មើនឹង ៨៥០ លានវ៉ុន (ខ្ទង់ ៧២៣ ០០០ដុល្លារ) ជូនទៅឲ្យអង្គការសប្បុរសធម៌ជាច្រើន។ ខាងក្រោមជា អ្វីដែលបានផ្ដល់ឲ្យនោះរួមមាន៖

- ស្បែកជើងប៉ាត់តា New Balance ចំនួន ១០០០គូ ទៅដល់ក្រុមយុវជនខ្វះខាត - ភីហ្សា Banolim ចំនួន ២០០០ឈុត សម្រាប់ក្មេងៗ និងកុមារជំទង់រស់នៅជំរំ - អាវរងា និងសម្ភារៈប្រើប្រាស់ខែរងាចំនួន ២០០០ សម្រាប់ ពី BLACKYAK សម្រាប់កុមារៗ និងក្មេងជំទង់ ត្រៀមមុនពេលរដូវត្រជាក់មកដល់ - ភួយប្រេនដ៍ Evezari និងសម្ភារៈឈុតគេងជួយដល់មន្ទីរសុខភាព - សម្ភារៈសង្គ្រោះបន្ទាន់ពី Kyungdong Pharmaceutical ចំនួន ២០០០សម្រាប់ ជូនដល់មន្ទីរសុខភាព - ទឹកពិសាបរិសុទ្ធ Jeju Samdasoo Water ចំនួន ៣០ ០០០ដប ជូនដល់មន្ទីរសុខភាព។

ក្រុមហ៊ុន EDAM ក៏បានឲ្យដឹងដែរថាឲ៖ «IU ជាប់ចិត្តជាមួយនឹង Brand ដែលនាងប្រើ ដូច្នេះនាងក៏ចង់ឧបត្ថម្ភសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនេះទៅដល់កន្លែងដែលត្រូវការជាចាំបាច់ ជាការអបអរគម្រប់ឆ្នាំចូលសិល្បៈរបសនាង។ IU បានធ្វើសំណើទៅកាន់ Brand នីមួយៗ ប៉ុន្តែនាងនឹងចូលរួមចំណែក ចេញថ្លៃពាក់កណ្ដាលសម្រាប់ការចំណាយលើទំនិញទាំងនេះ»។

ដូច្នេះក្នុងន័យនេះ គឺ IU នឹងត្រូវចំណាយលុយផ្ទាល់ ៤២៥ លានវ៉ុន (ខ្ទង់ ៣៦២ ០០០ដុល្លារ) សម្រាប់សកម្មភាពសប្បុរសធម៌ពេលនេះ៕

ដកស្រង់ពី៖Sabay