បណ្តាញសង្គម

អបអរសាទរ! កែវ ពេជ្រពិសី សម្រាលកូនដំបូងបានជោគជ័យ

នៅរសៀលថ្ងៃទី២០នេះ គណនីហ្វេសប៊ុកការរបស់តារាសម្ដែងជើសចាស់ កែវ ពេជ្រពិសី បានប្រកាស មហាជនជនថានាងទើបសម្រាលបានទារកគួរឱ្យស្រលាញ់ម្នាក់នៅថ្ងទី១៤ កញ្ញានេះ។

បន្ទាប់ពីភ្ជាប់ពាក្យជាមួយអនិជនខ្មែរម្នាក់អស់កាលពីខែមេសា ២០២១រួចមក នៅចុងខែកញ្ញា នេះទទួល ដំណឹងមកថាអ្នកនាង និងស្វាមី បានចំណងដៃមួយដ៏រំភើបដោយកាលពីថ្ងៃទី១៤ កញ្ញា នាងទើបតែសម្រាលកូនដោយធ្វើការវះកាត់ម្នាក់ពិតជាទ្រលុកទ្រលន់គួរឱ្យស្រលាញ់តែម្ដង ហើយរហូតមកដល់ពេលនេះម្ដាយ និងទារកគឺមានសុខភាព ដូចគ្នា។

ដំណឹងនេះពិតជាធ្វើឱ្យមហាជន ក៏ដូចជាមិត្តរួមអាជីពបង្ហាញក្ដីត្រេកអរ នឹងអបអរសាទរយ៉ាងខ្លាំង ចំពោះកូនដំបូងរបស់តារាសម្ដែងរូបនេះ។ អ្នកនាង កែវ ពេជ្រពិសី បង្ហោះសារយ៉ាងដូច្នេះថា” ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ ជាថ្ងៃដែលកូនប្រុសសម្លាញ់ម៉ាក់បានចាប់កំណើត បានឃើញពិភពលោកដ៏ស្រស់បំព្រង ម៉ាក់និងប៉ាសូមជូនពរកូនឲ្យមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាឆ្លាតវៃ ព្រមទាំងមានសំណាងពេញមួយជីវិត។ ប៉ាម៉ាក់ស្រឡាញ់កូន”។

រម្លឹកផងដែរថាតារាសម្ដែង ជើងចាស់រូបនេះបានបង្កាត់ភ្លើងស្នេហជាមួយអនិកជនខ្មែរ កាណាដា បន្ទាប់ពីអ្នកនាងពិសី បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជនជាតិអូស្ត្រាលីរយៈពេល១០ឆ្នាំ៕

ដកស្រង់ពី៖ Sabay