បណ្តាញសង្គម

រដូវភ្ជុំជិតមកដល់ហើយ មកមើលម៉ូតសំលៀកបំពាក់ពាក់ប្រពៃណីខ្មែរសាមញ្ញៗពេញនិយមរបស់តារាទាំងនេះ

នៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ រដូវកាន់បិណ្ឌនឹងភ្ជុំបិណ្ឌជិតមកដល់ហើយ សម្រាប់មិត្តនារីៗនិងបុរសៗ ទាំងឡាយត្រៀមសម្លៀកបំពាក់សម្រាប់ស្លៀកទៅវត្តនារដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះហើយរឺនៅ ?

បើមិនទាន់ត្រៀមទេ ថ្ងៃនេះ Sabay នាំយកសំលៀកបំពាក់របស់តារាប្រុសស្រីទាំង៩ដួងនេះ មកបង្ហាញជូនលោកអ្នក សម្លៀកបំពាក់របស់តារាទាំងនេះ មើលទៅស្រស់ស្អាត ថ្លៃថ្នូរ បែបខ្មែរ ទន់ភ្លន់ ទៀតផង ។ ដោយឡែកតាំងពីដើមរៀងមក ស្ដ្រីទាំងចាស់ទាំងក្មេងជ្រើសរើសសំលៀកបំពាក់ព្រោះរដូវនេះជារដូវបុណ្យទាន ជាពិសេសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរដ៏ធំនោះ ឈានចូលមកដល់ហើយ ក្នុងការស្លៀកពាក់ទៅវត្ដ មិនថាសម្រាប់ពេលបុណ្យភ្ជុំ ឬបុណ្យទានច្រើនតែពាក់អាវប៉ាក់ពណ៌សជាមួយសំពត់បត់បែបហូល ផាមួង ។

ចាស់បុរាណលោកយល់ថាពណ៌ស គឺតំណាងឱ្យភាពស្អាត បរិសុទ្ធ គ្មានមន្ទិល គឺមានន័យថាធ្វើបុណ្យដោយចិត្ដស្មោះស បង្ហាញឱ្យឃើញពីសេចក្ដីថ្លៃថ្នូររបស់មនុស្សម្នាក់ៗផងដែរ។

តោះមកមើលសម្លៀកបំពាក់របស់តារាប្រុសស្រីទាំងអស់គ្នា ៖

ដកស្រង់ពី៖ Sabay