បណ្តាញសង្គម

ស្រីៗខូចចិត្តកន្លះប្រទេសបន្ទាប់ពីប្រុសស្អាត ចេន បង្ហាញរូបកៀកកើយគូស្នេហ៍ជាសាធារណៈ

មហាជន ជាពិសេសមិត្តយុវវ័យនិយមចូលចិត្តស្ដាប់បទ Original Song ហាក់ភ្ញាក់ព្រើតតែម្ដងបន្ទាប់ ពីតារាចម្រៀងសម្លេងស្រទន់ ចេន

បង្ហាញមុខគូស្នេហ៍យ៉ាងស្រស់ស្អាតជាសាធារណៈ ហើយក៏ធ្វើឱ្យអ្នកគាំទ្រនារីៗមិនតិចទេខូចចិត្តដោយសារកម្លោះសង្ហារូបនេះ។ ផ្អែកលើសម្ថភាព ក៏ដូចជាទេពកោសល្យផ្នែកតន្ត្រីចម្រៀងបូកផ្សំជាមួយនឹងរូបរាងសង្ហាខ្ពស់ស្រឡះ សម្លេងផ្អែមរណ្ដំរបស់កម្លោះ ចេន ឆក់យកបេះដូងមិត្តនារីមិនតិចទេឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោក ដូច្នេះហើយទើបកន្លងមក ចេន មិនដែលបង្ហើប ឬបញ្ចេញសកម្មភាពរឿងជីវិតស្នេហាផ្ទាល់ខ្លួន ព្រោះក្រែងចិត្តអ្នកគាំទ្រ។

ប៉ុន្តែយ៉ាងណាក្ដីនៅប៉ុន្មានថ្ងៃនេះ ចេន បានបញ្ចេញសារខ្លីមួយធ្វើឱ្យអ្នកគាំទ្រប្លែកអារម្មណ៍កើតការសង្ស័យលោកមានស្នេហាអាថ៌កំបាំង។ ចេន៖ ”សារផ្ញើជូនដល់ FAN ជាទីស្រលាញ់ បងសុំមានសង្សារ បានអត់? យ៉ាងណាមិញស្រាប់តែថ្មីៗនេះនារីរូបស្រស់ម្នាក់ដែលត្រូវបានគេសង្ស័យថាជាគូស្នេហ៍ និតតារាចម្រៀងរូបនេះបានបង្ហោះរូបកៀកកើយផ្អែមល្អែមជាមួយ ចេន ថែមទាំងពោលពាក្យនាងសន្យានឹងមើលថែបេះដូង ចេន ឱ្យបានល្អបំផុត។

ទាំងរូបភាព នឹងពាក្យពេចន៍អាចបញ្ជាក់បានហើយថាទំនាក់ទំនងរបស់អ្នកពីរគឺស៊ីជម្រៅពិតមែនដូចដែលប្រិយមិត្តសង្ស័យ។ ជាក់ស្ដែងបន្ទាប់ពីបែកធ្លាយរូបថតស្អិតល្មួតជាមួយគូស្នេហ៍រួចមក សាមីខ្លួនលោក ចេន មិនទាន់ ចេញមុខបកស្រាយជូនអ្នកគាំទ្រនៅឡើយទេ។ ឯក្រុមការងារ Sabay ក៏កំពុងទាក់ទងសុំការបកស្រាយពីកម្លោះសង្ហានេះផងដែរ៕

ដកស្រង់ពី៖ Sabay