Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចូលរួមរំលែកទុក្ខ តារាកំប្លែងជើងចាស់ នាយគ្រៀវ បានទទួលមរណភាពហើយ ក្នុងវ័យ៥៩ឆ្នាំ

  • បោះពុម្ព

តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពហើយកាលពីយប់មិញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងអាយុ ៥៩ឆ្នាំ ។

តើយោងតាម សមាគមសិល្បករខ្មែរ បានផ្តល់ដំណឹងថា លោកនូ សារុំ ហៅនាយគ្រៀវនេះ បានទទួលមរណភាពនៅថ្ងៃពុធទី២០ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងអាយុ ៥៩ឆ្នាំ ដោយរោគគាពាធ។ បច្ចុប្បន្នសព កំកល់នៅផ្ទះក្នុងសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា នាយគ្រៀវ រយៈពេល៥ឆ្នាំមកហើយលោកមិនបានផ្តល់សំណើចជូនបងប្អូន ដោយសារតែធ្លាក់ខ្លួនឈឺពីជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនតាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ ខណៈដែរថ្ងៃនេះលោកក៏ទទួលមរណភាពធ្វើឱ្យមហាជនសម្តែងការសោកស្តាយយ៉ាងខ្លាំង ៕

ដកស្រង់ពី៖ Saybay