Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីវិតពិតតួ «រាជបុត្រកង្កែប» ហ៊ានទាំងចាប់ពស់វែក ឡើងភ្នំភ្លើង ជួយម្ដាយលក់ត្រី ដើម្បីយកលុយដោះបំណុលឪពុក

  • បោះពុម្ព

តារាតៃវ៉ាន់ Ming Dao ត្រូវបានគេស្គាល់ច្បាស់ថាជា តារាប្រុសដែលមានទឹកមុខពេញដោយមន្តស្នេហ៍ ហើយកេរ្តិ៍ឈ្មោះរបស់លោកហក់ឡើងខ្លាំងពេលសម្ដែងរឿង «The Prince Who Turns into a Frog»។

ត្បិតជាតារាជោគជ័យខ្លាំងក្នុងអាជីពសិល្បៈ ប៉ុន្តែលោកក៏មានរឿងច្រើនក្នុងជីវិត ហើយមិនសប្បាយដូចគ្រប់គ្នាគិតទុកទេ។ តាមព័ត៌មានចេញផ្សាយ Ming Dao កើតមកក្នុងគ្រួសារអ្នកក្រីក្រ ហើយក្នុងផ្ទះមានសមាជិក ៤នាក់ រស់នៅជុំគ្នាក្នុងផ្ទះតូចមួយ។ ជីវភាពកាន់តែពិបាកខ្លាំងឡើង នៅពេលដែលឪពូករបស់លោកចាប់ផ្ដើមជំពាក់លុយគេច្រើន។

ដោយសារសភាពគ្រួសារតោកយ៉ាកពេក ទើប Ming Dao ដែលជាកូនតូចត្រូវទៅជួយលក់ត្រីម្ដាយនៅក្នុងផ្សារ។ ជីវិតសិក្សានៅវិទ្យាល័យវិញ ស្របពេលមិត្តភ័ក្តិគេមានស្នេហា សប្បាយនឹងជីវិតយុវភាព ប៉ុន្តែងាកមក Ming Dao ត្រូវប្រឹងប្រែងរកលុយ ដោយអង្គុយលក់ត្រីយ៉ាងពេញទំហឹង ដើម្បីជួយគ្រួសារ។ រហូតដល់ធំដឹងក្ដីបានចូលរៀនសាកលវិទ្យាល័យ លោកក៏ត្រូវបានគេប្រទះឃើញ ហើយក៏ចាប់ងារម្មណ៍ទាក់ទងឲ្យមកធ្វើជាពិធីករក្នុងកម្មវិធី "King of Adventures”។

ធ្វើការនេះបាន ២ឆ្នាំ តារាប្រុសកើតឆ្នាំ ១៩៨០ រូបនេះក៏មានឱកាសធ្វើដំណើរឆ្លងប្រទេសចំនួន ៣០ ឯណោះ ប៉ុន្តែមិនមែនទៅលេងទេ គឺទៅធ្វើការ។ ការងារដែលលោកត្រូវធ្វើ គឺប្រថុយខ្លាំងបំផុត តាំងពី ចាប់ពស់វែក ឡើងភ្នំភ្លើង ហក់ពីទីខ្ពស់ (Bungee Jump) និងការងារលក់ជីវិតផ្សេងទៀត។ គ្រប់យ៉ាងដែលធ្វើ គឺដើម្បីអាចបានលុយមកដោះបំណុលរបស់ឪពុក។

ដោយសារការខិតខំប្រឹងប្រែងធ្វើការមិនប្រកាន់ខ្លួន ផ្សំនឹងរូបរាងស្អាតបាត និង ទេពកោសល្យសម្ដែង លោកក៏ត្រូវបានគេជ្រើសឲ្យគេសម្ដែងក្នុងរឿងជាបន្តបន្ទាប់។ តាំងពីនោះមក លោកក៏ទទួលបានការគាំទ្រច្រើនឡើងៗ ឯចំណូលដែលរកបានក៏កើនតាមនោះ រហូតអាចមានលទ្ធភាពទិញផ្ទះធំឲ្យឪពុកម្ដាយរស់នៅយ៉ាងសមរម្យ។

ប៉ុន្តែជីវិតនៅផ្សារមិនចប់ត្រឹមនេះទេ ព្រោះយ៉ាងណាម្ដាយលោកក៏នៅតែទៅលក់ដំឡូងបារាំង រៀងរាល់ថ្ងៃ ព្រោះអ្នកស្រី នឹកកន្លែងរកចំណូល នឹកការងារមួយនេះ ជាពិសេសចង់ជួបមុខជជែកលេងជាមួយនឹងមនុស្សឲ្យបានច្រើន។ ដោយសារឧស្សាហ៍ទៅផ្សារពេលទំនេរ ថ្ងៃមួយស្រាប់តែមានអ្នកថតបានពីសកម្មភាព Ming Dao ឈរបាំងឆ័ត្រឲ្យម្ដាយ ដែលអង្គុយលក់នៅក្រោមមេឃភ្លៀង៕

 

 

  

 

 

 

 

 

 

  

 

 

 

 

  

 

 

 ដកស្រង់ពី៖ Sabay