Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda Dream ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាងតម្លៃធូរថ្លៃល្មមទីញជិះហើយ!

  • បោះពុម្ព

មិនដូររូបរាងមែនតែ អាសង់ ឆ្នាំ២០២២ បានបញ្ចេញការរចនាតែមថ្មីទាំងស្រុង ដែលតែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស។

ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េលើបរលោងភ្លឺចែងចាំង។ សម្រាប់អាសង់ ស៊េរីឆ្នាំ២០២២ នេះបានធ្វើការកែប្រែត្រង់ចំណុចខ្វះខាត់លើស៊េរីឆ្នាំមុន ដែលពិបាកបញ្ចូលលេខ និងដោះលេខ រៀងតឹង តែសម្រាប់ស៊េរីឆ្នាំ២០២២។ មកដល់ទីផ្សារនៅខ្មែរបានជិតមួយខែមកតែអាសង់ ស៊េរីឆ្នាំ២០២២ នេះ ហាក់មានតម្លៃធូរច្រើនកំពុងលក់នៅតាមហាងគឺនៅសសល់ខ្ទង់ ២ ២៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួរនៅតាមហាង)។

មកទល់ពេលនេះហុងដាឌ្រីម នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល។ តែឆ្នាំនេះ Honda DREAM បានប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត៕

ដកស្រង់ពី៖sabay