Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាវីន ប្រាប់​ថា បទ​ ព្រាប សុវត្ថិ មួួយ​បទ​ដែល​ខ្លួន​ធ្លាប់​ច្រៀង​ គឺ​ល្បី​ខ្លាំងគេ​ទាំង​អស់!

  • បោះពុម្ព

លោក នាង ដាវិន អ្នកចម្រៀងដែលមានប្រវត្តិតស៊ូមិនធម្មតានោះ គឺជាអ្នកចម្រៀងមួយរូបដែលចូលចិត្តបទចម្រៀងរបស់លោក ព្រាប សុវត្ថិ នៅថ្ងៃនេះ បានយកចម្រៀងមួយបទរបស់កំពូលតារាចម្រៀងមកផ្ញើជូនប្រិយមិត្ត។

នោះគឺបទ "រៀបការថ្ងៃណា" ជាបទដែលលោកធ្លាប់លើកយកមកច្រៀងឡើងវិញម្ដងរួចហើយកាលពីអតីតកាល។ ដាវិន ប្រាប់ថា បទនេះជាបទដែលមានការគាំទ្រខ្លាំងបំផុតសម្រាប់បទចម្រៀងដែលលោកបានយកមកច្រៀងឡើងវិញ(Cover)។ ឥឡូវនេះ លោកយកមកច្រៀងឡើងវិញម្ដងទៀត ដាក់ក្នុងកម្មវិធី "Sabay Sessions 3” កាលពីយប់មិញនេះ។

នេះជាបទទី២របស់ ដាវិន ក្នុងកម្មវិធីខាងលើ ដែលបទទី១មានចំណងជើងថា "មានហេតុផលអ្វីខ្លះឲ្យអូនស្អប់បង!” សុទ្ធជាបទរបស់លោក ព្រាប សុវត្ថិ ដូចគ្នា។ តោះ...ឥឡូវស្ដាប់ទាំងអស់គ្នា ទើបដឹងថា ដាវីន ពតជាអ្នកចម្រៀងច្រៀងបទរបស់ ព្រាប សុវត្ថិ បានល្អមិនធម្មតាម្នាក់ កម្ររកបាន៖

ដកស្រង់ពី៖ Sabay