Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេញតម្លៃ Google Pixel 6 និង 6 Pro ទើបប្រកាសចេញដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរបាត់

  • បោះពុម្ព

Google ទើបប្រកាសចេញ Pixel 6 និង 6 Pro បានលេចចេញរូបរាងជាផ្លូវការ ដោយប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz។

Pixel 6 និង Pixel 6 Pro រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយ (កាមេរ៉ាមុខ) ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយបង្អស់។

ថ្មីៗនេះក៏មានដំណឹងពីហាងមួយឈ្មោះថា CAPP Port បានកំណត់តម្លៃឲ្យកុម្ម៉ង់ទិញសម្រាប់ម៉ូដែល Google Pixel 6 មានតម្លៃខ្ទង់ ៧៧០ដុល្លារ និង Google Pixel 6 Pro មានតម្លៃខ្ទង់ ១ ១១៥ដុល្លារ នឹងមកដល់កម្ពុជានៅថ្ងៃទី ៦ ខែវិច្ឆិកា ខាងមុខនេះ។

គូសបញ្ជាក់ថា Google ត្រកូលជំនាន់ 6 នេះផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។ ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់៕

ដកស្រង់ពី៖sabay