បណ្តាញសង្គម

ហង្សមាសចេញមួយបទនេះធ្វើឲ្យ ឱក សុគន្ធកញ្ញា រះយ៉ាងត្រចង់លើឆាកអន្តរជាតិ

ការសម្ដែងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG - KOREA FRIENDSHIP CONCERT] កាលពី យប់មិញពិតជាបានសាងនូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុតមិនធ្លាប់មានក្នុងសិល្បៈកម្ពុជា។

កំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ ម៉ឺងម៉ាត់ ពេញព្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងនាមជាកំពូលតារាចម្រៀងស្រីលេខ១ប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេ ក្នុងស្រុកគឺ ផលិតកម្ម រស្មីហង្សមាស ។

បទ ‘‘រស់ជាខ្លួនឯង’’ ដែលអ្នកនាង ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើង យ៉ាងពិសេសពីផលិតកម្ម រស្មីហង្សមាស ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញ នូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ។

គ្រងឈុត នាយរោង ដ៏ប្រណិត អ្នកនាងរាំពត់ពែន យ៉ាងគួរឲ្យគយគន់ លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំណាច ពិតជារូបភាពដ៏ឥតខ្ចោះមួយដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុង ការសម្តែងនេះពិតជា Perfect មិនថាការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ អ្នកចម្រៀង គឺរូបភាពដែលចេញមក ទាំងស្រុងពិតជាប្រណិត និងអស្ចារ្យ។ បន្ទាប់ពីការផ្សាយផ្ទាល់ ចប់ភ្លាមៗ ឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីអារម្មណ៍ រំភើប និងមោទនភាពនូវការសម្តែងរបស់កំពូលតារាចម្រៀងយើងមួយរូបនេះ ទៅកាន់ពិភពលោក៕

ទស្សនាវីដេអូបទចម្រៀងដ៏ពិសេសនេះតាមរយៈ Link ខាងក្រោម៖

 

ដកស្រង់ពី៖Sabay