បណ្តាញសង្គម

ព្រោះ​តែជើងឈឺរាំមិនកើត និងអាណិត Fan ទិញសំបុត្រថ្លៃទៀត V ខំសុំទោសគ្រប់គ្នាទាំងកណ្ដាលយប់

នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ ផលិតកម្ម Big Hit Music បានប្រកាសថា V (BTS) នឹងមិនបានចូលរួមសម្ដែងក្បាច់រាំជាមួយនឹងសមាជិក ៦រូបផ្សេងទៀតរបស់ BTS

ក្នុងកម្មវិធីប្រគំតន្ត្រី PERMISSION TO DANCE ON STAGE ទេ អាស្រ័យដោយលោកមានរបួសកំភួនជើង។ V មានអារម្មណ៍ថា ឈឺខ្លាំងនៅម្ដុំកំភួនជើង អំឡុងពេលហាត់សមសម្រាប់កម្មវិធីកាលពីថ្ងៃទី ២៣ ខែតុលា ហើយបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរួចមក ក៏មានការស្នើសុំសូមកុំឲ្យលោករាំ ពេលសម្ដែងឲ្យសោះ ចៀសវាងមានការប៉ះពាល់ និងធ្វើទុក្ខកាន់តែខ្លាំង។

ពិតណាស់ កម្មវិធីប្រគំតន្ត្រីបានដំណើរការទៅដោយរលូន ហើយក្រោយចប់ភ្លាម V បានបង្ហោះសុំទោសទៅកាន់គ្រប់គ្នា លើ WeVerse សម្រាប់ការដែលមិនបានឡើងសម្ដែងក្បាច់រាំបានត្រឹមត្រូវស្រួលបួលលើឆាក។ តារាប្រុសដែលពូកែដាក់ខ្លួនរូបនេះ ទាំងពាក់កណ្ដាលយប់ ដោយសេចក្ដីថា៖ «ខ្ញុំនឹងវិលត្រឡប់មកវិញកាន់តែឡូយនាពេលខាងមុខ! គ្រប់គ្នាបានទិញសំបុត្រដ៏មានតម្លៃថ្លៃ ហេតុនេះខ្ញុំពិតជាសុំទោស ដែលមិនអាចបង្ហាញការសម្ដែងឲ្យបានពេញលេញ (សំដៅដល់ការសម្ដែងដែលល្អឥតខ្ចោះ)»។

ពិតណាស់ ទោះបីជាមិនបានឡើងរាំហក់កញ្ជ្រោលដូចសព្វដង ប៉ុន្តែ V ប្រឹងណាស់ ធ្វើកាយវិការទៅតាមអ្វីដែលខ្លួនអាចធ្វើបាន តបនឹងកម្លាំងលើឆាក។

ត្បិតកូនប្រុសត្រកូល Kim ឈឺជើងមិនអាចកម្រើកខ្លាំង និងនៅតែមួយកន្លែងមែន ប៉ុន្តែគ្រប់គ្នាមានមោទនភាព និងពេញចិត្តពេកទៅហើយ នូវអ្វីដែលបានបង្ហាញ មានទាំងការប្រឹងស្រែកច្រៀង មន្តស្នេហ៍ពីកំណើត និងកាយវិការបង្ហាញថា ឈឺជើងមែន ប៉ុន្តែចិត្តស្រឡាញ់ និងការចង់បង្ហាញគ្រប់យ៉ាងទៅកាន់ Fan ពិតជាមានទំហំធំធេងណាស់៕

ដកស្រង់ពី៖ Sabay