បណ្តាញសង្គម

ស្ងាត់ៗ! ឆែកមើលតម្លៃ iPhone 13 mini លក់តាមហាងមើល

ស្ងាត់ៗមែនតែ iPhone 13 mini ក៏ទទួលបានការកុម្ម៉ង់ទិញ និងលក់ដាច់ច្រើនគួរសមដែរនៅតាមហាងធំៗមួយចំនួន។ ដោយសាវាមានរូបរាងតូចស្រួលការដូចនេះហ្វេនៗមួយចំនួនបានចាប់អារម្មណ៍ទិញប្រើ។

iPhone 13 mini ពេលនេះក៏កំពុងមានលក់នៅតាមហាងជាច្រើនផងដែរ។ដែល iPhone 13 mini ផលិតឡើងប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ទំហំ ៥,៤អ៊ីញ មានកម្រិត កម្រិតពន្លឺ 1200nit និងគាំទ្រ Dolby Vision HDR។

តោះឆែកមើលតម្លៃ iPhone 13 mini ដូចខាងក្រោម៖

iPhone 13 mini ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ។

iPhone 13 mini ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០១៩ដុល្លារ។

iPhone 13 mini ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ។

គូសបញ្ជាក់ថា iPhone 13 mini បន្ទះឈីប A15 Bionic ដែលមានដំណើរការ CPU ខ្លាំងជាងមុន ៥០% និងដំណើរការ GPU ខ្លាំងជាងមុន៣០%, គាំទ្រសេវា 5G និងមានជម្រើស ៥ពណ៌ ផ្កាឈូក ខៀវ ខ្មៅ ប្រាក់ ក្រហម៕ បញ្ជាក់៖ តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង តម្លៃនៅហាង 3Plus។

ដកស្រង់ពី៖sabay