បណ្តាញសង្គម

ទូរសព្ទ OPPO អេក្រង់ពន្លាចេញទៅចំហៀងដំបូងបង្អស់ក្នុងលោក តម្លៃពាន់ៗដុល្លារ

ចូលដល់ឆ្នាំ ២០២០-២០២១ ក្នុងសតវត្សទី២១ គឺជាសម័យកាលក្រុមហ៊ុនធំៗប្រកួតប្រជែងបង្កើតស្មាតហ្វូនអេក្រង់បត់។ ជាក់ស្ដែងដូចអ្នកទាំងអស់គ្នាបានឃើញរួចមកហើយដូចជា ក្រុមហ៊ុន Samsung ផលិតបាន Galaxy Fold រីឯក្រុមហ៊ុន Huawei ផលិតបាន Mate X និងក្រុមហ៊ុនដទៃទៀត ដូចជា Xiaomi និង VIVO ក៏មានដំណឹងថា គ្រោងបង្កើតស្មាតហ្វូនបត់អេក្រង់ផងដែរ។

ដោយឡែកក្រុមហ៊ុន OPPO ឯណោះវិញ គេសង្កេតឃើញមិនបញ្ចេញទូរសព្ទអេក្រង់បត់ជាពីរនោះទេ តែបានបញ្ចេញឲ្យពិភពលោកបានឃើញនូវគំនិតច្នៃប្រឌិតថ្មីចុងក្រោយបំផុតនោះគឺ គំរូទូរសព្ទអេក្រង់ ពន្លាចេញទៅចំហៀងឬទូរសព្ទ OPPO’s First Rollable ដំបូងបង្អស់ក្នុងលោកមិនធ្លាប់មានពីមុនមកឈ្មោះថា «OPPO X 2021»។

យ៉ាងណាមិញ ថ្មីនេះ OPPO ក៏នឹងត្រៀមប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនមួយទៀតយ៉ាងយូរបំផុតនៅខែវិច្ឆិកាឆ្នាំ ២០២១។ ទូរសព្ទនោះអាចនឹងមានឈ្មោះថា «OPPO Fold »។

ផ្ទាំងអេក្រង់រុញពន្លានោះហៅថា Warp Track គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ OPPO អាចអនុញ្ញាតឱ្យយើងឃើញ ពន្លាបានមើលទៅមិនរំខានផ្ទៃអេក្រង់ទាំងមូល។

អេក្រង់រុញចេញមានគម្លាតអ័ក្ស 6.8 មីលីម៉ែត្រដោយគ្មានការបង្កប់ជាមួយនឹងម៉ូទ័ររអិល ដែលជាម៉ូទ័រផលិតឡើងដោយដៃអ្នកឯកទេសរបស់ OPPO ផ្ទាល់ដោយប្រើ drive motors ពីរពង្រីកនិងបង្រួមដោយរលូនបានរហ័ស។

ក្រុមហ៊ុន ក៏បានបង្កើតបន្ថែមបច្ចេកវិទ្យាការពារភាពផុយស្រួយ គឺជាប្រព័ន្ធមួយប្រើគន្លឹះរអិលពីរដើម្បីស៊ីគ្នានឹងអេក្រង់ ពេលដកចេញឬមិនប៉ះពាល់ដល់ស៊ុម ដែលមានកម្លាំងពង្រឹងឧបករណ៍ទាំងមូល។

ដូច្នេះអេក្រង់នៅរឹងមាំនិងរលូននិងមានសុវត្ថិភាពគ្រប់ពេល។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានបន្ថែមការសាកថ្មឥតខ្សែថ្មីតាមលំហរលើ OPPO X 2021 ដើម្បីឱ្យការសាកថ្មទូរសព្ទកាន់តែងាយនិងរហ័សទាន់ចិត្តឈ្មោះថា OPPO VOOC Air Charge ។

ឥឡូវនេះបច្ចេកវិទ្យាជំនួយម៉ាញ៉េទិក (Magnetic resonance) មានសមត្ថភាពអាចសាកថ្មតាមលំហរបាន បើស្ថិតនៅចម្ងាយពីគ្នាត្រឹម ១០ សង់ទីម៉ែត្រ និងអាចសាកបានដល់ 7.5W ពិសេសអ្នកក៏អាចលេងហ្គេមបណ្តើរ និងសាកថ្មបណ្តើរក៏បានដែរ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូការចាប់កាន់ផ្ទាល់ Oppo X 2021៖ចំពោះលក្ខណៈសម្បត្តិត្រួសៗគឺ OPPO X 2021 បំពាក់ឈីប Snapdragon 865 មានជម្រើស RAM 8GB និងមេម៉ូរី 128GB តម្លៃខ្ទង់ជាង ២ ពាន់ដុល្លារឯណោះ។

ខាងក្រោមនេះគឺជាតម្លៃលក់នៅបរទេសចំពោះទូរសព្ទអេក្រង់បត់កំណត់ដោយក្រុមហ៊ុនផ្សេងៗដូចជា៖

-Samsung Galaxy Fold Z 2 -តម្លៃ ១៩០០ដុល្លារ

-Samsung Galaxy Z Flip (5G)

- តម្លៃ ១៣៩៩ ដុល្លារ -Motorola Razr 5G

- តម្លៃ ១៣៩៩ ដុល្លារ -Huawei Mate XS - តម្លៃ ២៧០០ ដុល្លារ៕

 

ដកស្រង់ពី៖sabay