បណ្តាញសង្គម

មាស សុខសោភា ៖ បើកហ្វេសប៊ុកលើកណា មិនដែលមានរឿងល្អទេ រាល់ថ្ងៃពោពេញដោយ stressful

តារាចម្រៀងល្បីប្រចាំផលិតកម្មរាម មាស សុខសោភា បានធ្វើឲ្យគ្រប់គ្នាចាក់ដោតអារម្មណ៏ខ្លាំងណាស់ បន្ទាប់ពីនាង បានចេញវីដេអូ ក្នុងន័យដើម្បីចង់ឲ្យកូនខ្មែរបញ្ឈប់វប្បធម៌មិនល្អជេប្រទេចផ្តាសាគ្នានៅលើហ្វេសប៊ុក ។

ពេលថ្មីៗនេះតារាចម្រៀងល្បី មាស សុខសោភា បានបញ្ចេញវីដេអូចាក់ដោតអារម្មណ៏មួយនៅលើបណ្តាញសង្គម Tik Tok រហូតមានអ្នកស៊ែរតៗគ្នាយ៉ាងច្រើន ដោយអត្ថន័យក្នុងវីដេអូនោះ នាងចង់ឲ្យបងប្អូនកូនខ្មែរ បញ្ឈប់នូវវប្បធម៌មិនល្អដាក់គ្នា ជេប្រទេចផ្តាសាគ្នា នៅលើបណ្តាញសង្គម ហេតុអ្វីបានជាឃើញតែរឿងបែបនេះពេលបើកហ្វេសប៊ុកម្តងៗ មិនដែលមានរៀងល្អទេ សង្គមសព្វថ្ងៃពោពេញទៅដោយ Stressful ។

មាស សុខសោភា បានសំណូមពរសុំកុំបន្តនូវវប្បធម៌មិនល្អបែបនេះទៀត ព្រោះវាមិនមែនជាវប្បធម៌របស់ខ្មែរយើងទេ បើកាលពីជំនាន់មុនគេឃើញគ្នាគេហៅហូបបាយហើយ តែជំនាន់នេះឃើញគ្នាជេគ្នា ដូចនេះគួរតែផ្តោតតែរៀងល្អៗបានហើយ បើយើងគិតល្អនោះយើងនឹងជួបតែរឿងល្អៗ៕

ដកស្រង់ពី៖ Sabay