Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតា ! ម្កុដពេជ្ររបស់MUC ២០២០និង២០២១ តម្លៃកប់ពពក មានក្បាច់ផ្ការំដួល ជាងមកពីប្រទេស អុីតាលី

  • បោះពុម្ព

ម្កុដពេជ្ររបស់ MISS UNIVER CAMBODIA សំរាប់ឆ្នាំ ២០២០ និង ២០២១ មានតម្លៃម៉ឺនដុល្លា ដែលបានការឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ រហូតធ្វើឲ្យមហាជនលាន់មាត់គ្រប់គ្នា ។

នៅមុននេះបន្តិច ហ្វេសប៊ុកផេកផ្លូវការរបស់ Beauty Pageant Reviewer បានបង្ហាញពីតម្លៃរបស់ម្កុដពេជ្រ MISS UNIVER CAMBODIA សំរាប់ឆ្នាំ ២០២០ និង ២០២១ដែលបានឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ។

សម្រាប់ម្កុដដែលមានតម្លៃថ្លៃនេះ គឺបានរចនាឡើងពីត្បូងពេជ្ររតនៈគីរីពណ៌ខៀវកណ្តាល ចំនួនជាង50ការ៉ាត់ ដែលមានតម្លៃជាង 12500$ និងជុំវិញត្បូងឡោមដោយពេជ្រធម្មជាតិ ប៊ែលសុិច រាប់រយគ្រាប់ និងត្បូងមានតម្លៃ មាសនិងប្រាក់ ទម្ងន់ជិតកន្លះគីឡូ ស្មើនិង ៣០០g ដែលសរុបម្កុដមួយនេះចំណាយ អស់២២៥០០ដុល្លា ប្រើរយៈពេល៣ខែ ដែលគំនិតច្នៃប្រឌិតយកតាមក្បាច់ផ្ការំដួល ដែលធ្វើដោយជាងមកពីប្រទេស អុីតាលី ។

ចំពោះម្កុដពេជ្រនេះ ធ្វើឡើងដើម្បីចង់ឲ្យបរទេសស្គាល់ម្កុដពេជ្ររបស់ខ្មែរក៏មានតម្លៃថ្លៃដែរ ដើម្បីចួលរូមលើកស្តួយវិស័យសិល្បៈ និងទេសចរណ៏ តាមរយៈការទៅប្រកួតបរវកញ្ញាពិភពលោក។ គួរបញ្ជាក់ផងដែរថា បើ MISS UNIVER CAMBODIA ទៅប្រកួតនៅបរទេស ជាប់ត្រឹម Top ១០ ឬ Top ៥ លោក និង ឧបត្ថម្ភថវិការ ចំនួន ៥០០០$ និងចិញ្ចៀនពេជ្រ ១វង់ទៀត តម្លៃជិត ១មុឺនដុលារ បន្ថែមទៀត ពីម្ចាស់ហាងពេជ្រលោក ចិន សំណាង ៕

ដកស្រង់ពី៖ Sabay