Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កតញ្ញូណាស់ ! ចំណូលពាន់ៗដុល្លាក្នុង១ខែ MGI ជីលី ប្រគល់ជូនអ្នកមានគុណសឹងទាំងអស់ ដោយមិនសូវគិតពីខ្លួនឯង

  • បោះពុម្ព

 

បរវកញ្ញាតំណាងប្រទេស Miss Grand International ២០២០ ល្បីឈ្មោះរបស់កម្ពុជា កញ្ញា លីវជីលី រកប្រាក់ចំណូលបាននាងមិនសូវទុកចាយច្រើនខ្លួនឯងឡើយ

គឺនាងគិតឪពុកម្តាយជាធំ ដោយប្រគល់លុយសឹងទាំងអស់ ជូនអ្នកមានគុណចាត់ចែងតាមតម្រូវការ ។ បរវកញ្ញា លីវ ជីលី បានប្រាប់តាមរយៈ Sabay ឲ្យដឹងផងដែរថា ចំណូលដែលនាងរកបានពីការលក់អនឡាញ ដូចជា លក់អយស្ទើរ លក់កង លក់ក្តាមប្រៃ ពេលខ្លះទុកបង្វឹលឲ្យគេខ្លះ ហើយពេលខ្លះប្រគល់ឲ្យគ្រួសារគឺម៉ាក់ប៉ា ។

លីវ ជីលី ៖ បើនិយាយទៅដូចមើលឃើញស្រាប់អីច្ចឹង ខ្ញុំគិតម៉ាក់ប៉ាជាធំ គឺលុយដែលបានមកមិនសូវចាយខ្លួនឯងទេ គឺប្រគល់ឲ្យម៉ាក់ប៉ាសឹងទាំងអស់តែម្តង។ បរវកញ្ញា Miss Grand International ២០២០ បានបន្តឲ្យដឹងទៀតថា សម្រាប់ចំណូលបានពីការលក់ក្តាម អយស្ទើរ កង ក្នុង១ខែគឺរកចំណូលបានពីខ្ទង់១ពាន់ទៅ២ពាន់តិចតួច ប៉ុន្តែលុយនេះត្រូវបង្វិលដើមឲ្យគេវិញដែរ សម្រាប់លុយថតស្ពតវិញគឺបានច្រើនគួរសម ប៉ុន្តែមិនដែលសូវសល់ទេ ព្រោះនាងត្រូវចំណាយទៅលើខោអាវ ជាងថត ផាត់មុខ ជាដើម។

ជីលី បន្ថែមឲ្យដឹងទៀតថា បើតាមចំណូលដែលមានស្ពតបុកច្រើនមក គឺនាងរកបានចំណូលចាប់ពី២ពាន់ដុល្លា រហូតដល់៥ពាន់ដុល្លា តែបើខែណាអត់មានស្ពតបុកមកទេ ត្រឹមចំណូល១ពាន់ដុល្លាតែប៉ុណ្ណោះ ៕

ដកស្រង់ពី៖ Sabay